ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើរោគសញ្ញាជំងឺទឹកនោមផ្អែមទាំង ២ ប្រភេទមានអ្វីខ្លះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ចំពោះ​ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី ​១ គឺ​ភាគច្រើន​ប​ង្ហាញ​ញ​រោគសញ្ញា​ភ្លាមៗ ។ រោគសញ្ញា​របស់​វា​មាន ​៖ ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ទឹកនោម…

​រាជធានីភ្នំពេញ ៖ ចំពោះ​ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី ​១ គឺ​ភាគច្រើន​ប​ង្ហាញ​ញ​រោគសញ្ញា​ភ្លាមៗ ។ រោគសញ្ញា​របស់​វា​មាន ​៖ ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ទឹកនោម ឡើង​ខ្ពស់​, នោម​ញឹក​, ​មាន​អាកា​រៈ​ឃ្លាន​ខុសពី​ធម្មតា​, ស្រក​ទម្ងន់​ដោយ​ពុំ​ដឹង​មូលហេតុ​, មាន​អាកា​រៈ​ខ្សោយ និង​ឆាប់​នឿយហត់​, ឆាប់​ខឹង និង​មិនមាន​តុល្យភាព​អារម្មណ៍​ និងអ្នក​ចង់​ក្អួត ឬ ក្អួត​តែម្តង​ ។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិត ឃន ភារម្យ ជំនាញផ្នែកជំងឺទូទៅ នៃកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។

លោកវេជ្ជបណ្ឌិត បានពន្យល់បន្ថែមទៀតថារោគសញ្ញារបស់ជំងឺទឹកនោមផ្អែមប្រភេទទី ២ វិញ ភាគច្រើន​វា​មានការ​រាតត្បាត​យឺត ​។ អ្នកជំងឺ​ប្រភេទ​នេះ ភាគច្រើន​មាន​អាកា​រៈ​ស្រេកទឹក​ខ្លាំង និង​នោម​ញឹក​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​មាន​អារម្មណ៍​នឿយហត់ ឆាប់​ខឹង និង​ចង់​ក្អួត ឃ្លាន​ខ្លាំង​តែ​ស្រក​ទម្ងន់​ ។ លោកវេជ្ជបណ្ឌិតបន្តថា ​រោគសញ្ញា​ផ្សេងៗ​ទៀត អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ​២ ​នឹង​ប្រឈម​ ៖មាន​ជំងឺ​សើ​ស្បែក ជំងឺ​អញ្ចាញ​ធេ្ម​ញ រលាក​រន្ធ​ភេទ ឬ​រលាក​ផ្លោក​នោម​ជា​ញឹកញាប់ ហើយ​ពិបាក​ព្យាបាល​, ​ស្រវាំង​ភែ្ន​ក​, ​ស្ពឹក​ស្រពន់​ដៃជើង​ និងមាន​ស្បែក​ស្ងួត រមាស់​ ។

​រោគសញ្ញា ខាងលើនេះ​អាចមាន​លក្ខណៈ​ស្រាល ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិនបាន​ចាប់អារម្មណ៍ ​។ មាន​មនុស្ស​រាប់លាននាក់​នៅលើ​ពិភពលោក​ដែល​កើតជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី ​២ នេះ​ដោយ​មិនដឹង​ខ្លួន ​៕​

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។