ឆត្រម៉ាស៊ីនហោះយោធាថៃ២គ្រឿងហោះហើរចូលដីកម្ពុជាដោយមិនដឹងពីគោលបំណង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឆត្រម៉ាស៊ីនហោះយោធាថៃ២គ្រឿងបានហោះចូលទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ កាលពីវេលាម៉ោង០៥និង៣៨នាទីថ្ងៃទី២៦ ឧសភា ដោយឆ្លងកាត់ក្នុងភូមិសាស្គ្រភូមិភ្នំរូងនិងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ។

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា ឃើញសកម្មភាពឆត្រម៉ាស៊ីនហោះយោធាថៃចំនួន២គ្រឿង បានហោះចូលក្នុងទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ ហោះហើរទិសដៅពីត្បូង ទៅជើងឆ្លងកាត់ចំណុចភូមិសាស្គ្រភូមិភ្នំរូងនិងភូមិសង្កែ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ។
ប្រភពបានបញ្ជាក់ថា នៅពេលដែលឃើញឆត្រម៉ាស៊ីនហោះយោធាថៃហោះចូលក្នុងទឹកដីកម្ពុជាហើយ ក៏បានរាយការណ៍ជូនទៅលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីជ្រាបជាព័ត៌មាន ព្រោះមិនដែលធ្លាប់ឃើញសកម្មភាពនេះឡើយ។

កម្លាំងនគរបាលបានបញ្ជាក់ទៀតថា តួនាទីភារកិច្ចកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ត្ រូវតែបង្កើនការយកចិត្តទុកដាក់ការពារបូរណៈភាពទឹក និងបង្ក្រាបបទល្មើសឆ្លងដែន និងទប់ស្កាត់ពលករចំណាកស្រុកលួចឆ្លងដែនដែលគេចវេសពីធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ ។ ទោះបីជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីខាងភាគីថៃដែលហោះឆត្រយោងនេះតើមានបំណងអ្វីនៅឡើយទេ? ។ ដោយ៖ ប៊ុន ធឿន


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ