ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ប្រមាណ​២​ពាន់​នាក់​សម្រុក​រត់​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស មិន​ព្រម​ផ្តល់​សំណាក​ធ្វើតេស្ត​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​២០០០​នាក់ បាន​សម្រុក​រត់​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង នៅ​ក្រុង​បា​វិត ដោយ​មិន​ព្រមឱ្យ​ក្រុមការងារ​យក​សំណាក​វិភាគ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ឡើយ

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​២០០០​នាក់ បាន​សម្រុក​រត់​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង នៅ​ក្រុង​បា​វិត ដោយ​មិន​ព្រមឱ្យ​ក្រុមការងារ​យក​សំណាក​វិភាគ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ឡើយ នា​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ នេះ បើទោះបីជាអាជ្ញាធរ ប៉ូលីស និងសន្តិសុខ ជាច្រើនរូបក៏មិនអាចទប់ជាប់បានដែរ ។

តាម​រយៈ​វី​ដេ​អូ គេ​ឃើញ​សកម្មភាព​កម្មករ​-​កម្មការិនី​ ជា​ច្រើន​បាន​រត់​សម្រុក​ចេញ ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយខ្លះរត់ ខ្លះបើកម៉ូតូ ចេញទៅ ដែល​ទ​ង្វើ​នេះ​គឺជា​ទ​ង្វើ​ខុសច្បាប់​មួយ​ដែល​ពួក​គាត់​មិន​ព្រម​សហការ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​យក​សំណាក់​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​សេចក្តីជូនដំណឹង និង​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​-​កម្ម​ការ​នី​ទាំងអស់​ជ្រាប​ថា អំពី​រឿងហេតុ​នេះ​ថា កាលពី​វេលា​ម៉ោង​៣​និ​យ​៥០​នាទី​រសៀល​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ កម្មករ​-​កម្មការិនី រោងចក្រ​តម្លើង​ទោចក្រយាន អេ អេ​ន ជេ (​ខេ​ម​បូ​ឌា​) នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង ១ ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ពេល​កំពុង​យក​វត្ថុ​វិភាគ​សំណាក កម្មករ កម្មការិនី​មួយ​ចំនួន​ធំ បាន​សម្រុក​រត់​ចេញពី​រោងចក្រ ។

ទន្ទឹម​នឹង​នោះ «​រដ្ឋបាល​ខេត្តស្វាយរៀង សូមកុំ​ទាក់ទង និង​ពាក់ព័ន្ធ ដោយសារ​ស្ថានភាព​សុខភាព​ពួក​គាត់​អ្នកខ្លះ​មាន​បញ្ហា​សុខភាព នឹង​ចម្លង​ទៅ​បងប្អូន ក៏​ដូច​ជា​អ្នក​ផ្ទះ ដូច្នេះ​សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព ។ ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់​.​ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ #​កូ​វី​ដ​១៩ (#COVID-19) ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត ។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​។ យោង​តាម ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ «​បុគ្គល ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល​»​។

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី ២៦ ខែឧសភា នេះ​ថា បើ​ដោយ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​៣៣​នាក់​បន្ថែម​ទៀត ក្នុង​ទឹកដី​ខេត្តស្វាយរៀង ។

រដ្ឋបាល​ខេត្តស្វាយរៀង បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តស្វាយរៀង​កន្លង​មក បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​ចំនួន​៥៨៣​នាក់​, ករណី​ជា​សះស្បើយ​ចំនួន​៣៦៩​នាក់​, អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣០៨​នាក់​, និង​ករណី​ស្លា​.​ប់​ចំនួន​៥​នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ