ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​កំឡុង​ពេល​កូ​វី​ដ​ ១៩ តើ​យើង​ត្រូវ​ប្រើ​ភាព​ឆ្លាត​វៃ​ដើម្បី​រស់នៅ​ក្នុង​ស្ថានភាព​នេះ ឬ​​ត្រូវ​អង្គុយ​ពិបាកចិត្ត​ !

2 ឆ្នាំ មុន

មាន​មនុស្ស​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ដោយសារ វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ កុំ​ថា​ឡើយ​ប្រទេស​កម្ពុជា សូ​ម្បី​តែ​ប្រទេសអ្នក​មាន​ៗ​លើ​សាកលលោក​ក៏​ជួប​វិបត្តិ​នេះ​ដែរ គ្រាន់តែ​គេ​នៅ​មាន​ថវិកាខ្លះ​ៗ​សម្រាប់​ទ​ប​ទល់ ប៉ុន្តែ​បើ​ងាក​មក​មើល​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​វិញ (​និយាយ​មិន​ចេញ​)​ ។…

មាន​មនុស្ស​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ដោយសារ វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ កុំ​ថា​ឡើយ​ប្រទេស​កម្ពុជា សូ​ម្បី​តែ​ប្រទេសអ្នក​មាន​ៗ​លើ​សាកលលោក​ក៏​ជួប​វិបត្តិ​នេះ​ដែរ គ្រាន់តែ​គេ​នៅ​មាន​ថវិកាខ្លះ​ៗ​សម្រាប់​ទ​ប​ទល់ ប៉ុន្តែ​បើ​ងាក​មក​មើល​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​វិញ (​និយាយ​មិន​ចេញ​)​ ។ យោង​តាម​អ្នកជំនាញ​បានឱ្យ​ដឹងថា វ័យ​ ២៣ ឆ្នាំ​ ចុះ មិន​មាន​ភាព​ប្រឈម​ជាងមនុស្ស​ដែល​មានវ័យ ២៥ ​ឆ្នាំ​ឡើង​ទៅ បើទោះជា​មាន​ក៏​មាន​តិច​ជា​មនុស្ស​វ័យ ​២៥ ​ឆ្នាំ​ឡើង​ទៅ​ដែរ ហើយ​មនុស្ស​ដែល​មាន​បញ្ហា​ប្រឈម​ខ្លាំង ​គឺ​មនុស្ស​ដែល​មានគ្រួសារ​កូនចៅ​នេះឯង ហើយ​ប្រសិនជា​មិន​មានការ​ធ្វើ​ហើយ មានកូន ជាប់​បង់​រំលស់​ផ្ទះ​ទៀត (​ចប់​បាត់​)​ ។

ក្រឡេក​មើល​ប្រជាជន​នៅ​សហរដ្ឋអាមេរិក​វិញ មនុស្ស​ដែល​មានអាយុ​ពី ២៤ ទៅ ៣៩ ឆ្នាំ​ (​មានគ្រួសារ​) ប្រហែល​មួយ​ភាគ​បី បានឱ្យ​ដឹង​ថា​ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​កាន់តែ​អាក្រក់​ទៅ​ៗ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​នេះ​ ។ លោក Schneider និយាយ​ថា​ ៖ «​ពេល​នេះ​មិនមែន​ជា​ពេល​បន្ទោស​ខ្លួនឯង ឬ​នរណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ជា​ពេល​ត្រូវ​ដោះស្រាយ​បញ្ហា និង​ទទួលស្គាល់​ការ​ពិត ហើយ​កែរ​តម្រូវ​វា​ឡើង​វិញ ​។ អ្នក​ត្រូវ​ទទួលស្គាល់​ថា ​ខ្លួនឯង​មិន​មាន​ផែនការ​ហិរញ្ញវត្ថុ មិន​មានការ​គិតគូរ​ឱ្យ​បាន​វែង​ឆ្ងាយ ដូចនេះ​អ្នក​គួរ​ចាប់ផ្តើម​ និង​រៀប​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​សារ​ជា​ថ្មី ប្រសិនជា​អ្នក​អាច​ឆ្លងកាត់​គ្រា​ដ៏​លំបាក​នេះ​បាន​»​ ។ លោកបាន​បន្ត​ថា សូម​ក្រឡេក​ទៅ​មើល​អ្វី ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន​អ្នក​សារ​ជា​ថ្មី និង​ទទួលយក​ការ​ប្រឈម​មុខ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ ​។

រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បាន​ប្រាក់​ចំណូល​មក​វិញ

ជនជាតិ​អា​មេ​រិ​ករាប់​សិប​លាន​នាក់ ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ និង​កាត់​បន្ថយ​ប្រាក់ខែ​ជាដើម នៅ​ទូ​ទាំង​ប្រទេស ​។ ហើយ​ប្រសិនជា​វា​នៅ​តែ​បន្ត​ ឬ​អូស​បន្លាយពេល​កាន់តែ​យូរ នោះ​អាជីវកម្ម​នៅ​ទូ​ទាំង​ពិភពលោក ក៏​បន្ត​ប្រឈម​មុខ​នឹង​កង្វះ​តម្រូវការ​ផលិតផល និង​សេវាកម្ម​ទាប​ជាង​មុន​ផង​ដែរ ​។ ប្រសិន បើ​លោក​អ្នក​នៅ​ក្នុង​ចំណោម​មនុស្ស​គ្មាន​ការងារ​ធ្វើ អ្នក​ត្រូវធ្វើ​យ៉ាងណា​ទទួល​បាន​ព័ត៌មាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន នោះ​វា​អាច​ជួយ​អ្នក​ឱ្យ​មានគំនិត​ថ្មី និង​មិន​ធ្វើ​ឱ្យ​អ្នក​បាក់ទឹកចិត្ត​នោះ​ទេ​ ។

លោក Schneider​និយាយ​ថា ​៖ «​នៅ​ពេល​អ្នក​គ្មាន​ការងារ​ធ្វើ ដូចនេះ​ត្រូវ​ចេះ​ធ្វើ​អ្វីមួយ​ផ្សេង​ទៀត​ដើម្បី​រក​លុយ​បាន​ខ្លះ មានការ​ងារ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ ដូច​ជា​ការ​ថតរូប ឬ​ថត​វី​ដេ​អូ បង្រៀន​ធ្វើ​ម្ហូប ឬ​ការងារ​សរសេរ​អត្ថបទ​ក្រៅ​ម៉ោង ឬ​ការ​បង្រៀន​ភាសាបរទេស​ផ្សេង​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ពូកែ​បច្ចេកវិទ្យា​ ។ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​អាច​ទទួល​បាន​ប្រាក់ខែ ឬ​ប្រាក់​ក្រៅ​ម៉ោង​សម្រាប់​ការ​ប្រើប្រាស់​ជំនាញ​ទាំងនោះ​ដែរ​ឬទេ ? លោក Schneider ​បន្ត​ថា ​៖ «​បច្ចុប្បន្ន ពិភព​និម្មិត​ត្រូវ​បាន​បង្កើត ហើយ​មានឱកាស​កាន់តែ​ច្រើន​ផង​ដែរ ក្នុង​ការ​បង្កើន​ជំនាញ​នានា ដែល​អ្នក​ធ្លាប់​គិត​ថា​ជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ដូច​ជា​ចូល​ចិត្ត​ថត​វី​ដេ​អូ​ផ្សេង​ៗ​តាម​របៀប​ថ្មី​ៗ គឺ​អាច​ជួយ​រក​ប្រាក់​ចំណេញ​ឱ្យ​អ្នក​បាន​ខ្លះ​» ។ ក្នុង​កំ​ឡុ​ុ​ង​ពេល​នេះ​ប្រសិនជា​មានការ​ងារ​ធ្វើ គួរ​ធ្វើ​សិន​ទៅ ការងារ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន​អាច​លំបាក​បន្តិច​នៅ​ពេល​ចាប់ផ្តើម ប៉ុន្តែ​វា​ពិតជា​គ្មាន​ជម្រើស​នោះ​ទេ ជា​ធម្មតា​អ្វី​ៗ​ដែល​ទើប​ចាប់ផ្តើម​គឺជា​ការ​លំបាក ប៉ុន្តែ​យូរ​ៗ​អ្នក​អាច​ធ្វើ​បាន ​។

វិធី​ស្វែងរក​គោលដៅ​ហិរញ្ញវត្ថុ ប្រសិនជា​អ្នក​មិន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង

សម្រាប់​អ្នក​មិន​មាន​បញ្ហា​ទទួល​រង​ការ​ខាតបង់​ខ្លាំង​នៃ​ហិរញ្ញវត្ថុ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​អ្នកជា​មាន​អារម្មណ៍​មិន​ច្បាស់​អំពី​វិធី​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ អ្នក​គួរ​ចាប់ផ្តើម​រៀប​ភ្លាម​ទៅ​ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​នៅ​ថ្ងៃ​អនាគត ព្រោះ​យើង​មិនដឹង​ថា​កូ​វី​ដ​១៩ នៅ​បន្ត​ដល់​ពេល​ណា​នោះ​ទេ អ្នក​ត្រូវ​សន្សំ​ប្រាក់​តាម​លទ្ធភាព​របស់ ហើយ​សន្សំ​បាន​កាន់តែ​ច្រើន​គឺ​កាន់តែ​ល្អ​ ។ ប្រើ​ពេលវេលា​នេះ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ និង​គណនា​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​ឡើង​វិញ (​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​) និង​ស្វែង​យល់​ពី​ការ​ផ្លាស់​ប្តូរ​ណា​ដែល​អ្នក​ត្រូវធ្វើ​ ។ ឧទាហរណ៍​ថា អ្នក​ត្រូវ​អាពាហ៍ ពិពាហ៍ ប៉ុន្តែ​ក្នុង​តំណាក់កាល​នេះ​អ្នក​គួរ​គិតពិចារណា ថា​គួរតែ​ពន្យា​ពេល​ ឬ​អត់ ? អ្នក​មានការ​កំណត់​ដំណើរ​កម្សាន្ត តើ​ពេល​បច្ចុប្បន្ន​អ្នក​គួរតែ​ចាំបាច់​ត្រូវ​ចំណាយ​លើ​វា​ដែរ​ឬទេ ? ចុះ​ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្ទះ​ឥឡូវ តើ​អ្នក​គួរ​ទិញ​ពេល​នេះ​មែន​ទេ ? តើ​អ្នក​គួរ​ទិញ​និង​ធ្វើ​កិច្ចការ​ទាំងនោះ (​ដូច​បាន​រៀបរាប់​ខាងលើ​)​ មុន ឬ​ក៏​ត្រូវ​ពន្យា​ពេល​សិន ហើយ​ទុក​ប្រាក់​ទាំងនោះ​ដើម្បី​សន្សំ​សិន ហើយ​រង់​ចាំ​ស្ថានភាព​ប្រែប្រួល​មក​ដូច​ដើម​ទើបបន្ត​ក្តី​ស្រមៃ​វិញ​ ។ ទាំងនេះ​វា​សុទ្ធសឹងតែ​ជា​ការ​សម្រេចចិត្ត​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក មាន​ភាព​មិន​ច្បាស់លាស់ អ្នក​អាច​ប្រើ​វិធី​នេះ ដោយ​ធ្វើ​តាម​ការ​គូស​ដើមឈើ​មួយ​ដើម និង​មែកធាង​របស់​វា ហើយ​យកគុណ​សម្បត្តិ និង​គុណវិបត្តិ គំនិត​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​នឹង​ថ្លៃដើម ប្រសិនបើ​អ្នក​សម្រេចចិត្ត​ចង់​ប្រើប្រាស់​ប្រាក់​សន្សំ យកគំនិត​ទាំង​អស់នោះ​មក​ថ្លឹងថ្លែង​និង​គូស​នៅ​លើ​មែកធាង​នៃ​ដើមឈើ​នោះ​ ។

លោក Schneider មាន​ប្រសាសន៍​ថា ​៖ «​វា​ជា​យុទ្ធសាស្ត្រ​មួយដែល​ជួយ​អ្នក​ឱ្យ​មាន​ផែនការ​និង​ការ​រៀបចំ​ផែនការ​ដ៏​ល្អ​មួយ ក្នុង​ការ​រៀបចំ​ផែនការ​គោលដៅ​រយៈពេល​ខ្លី និង​រយៈពេល​វែង​របស់​អ្នក និង​កំណត់​នៃ​ជំហាន​នីមួយ​ៗ ដើម្បី​សម្រេច​បាន​គោលដៅ​នោះ​ ។ វា​អាច​ប្រើប្រាស់​បាន ប្រសិនបើ​អ្នក​នឹង​ត្រូវ​មានការ​បង់ថ្លៃ​សាលារៀន ឬ​បង់ថ្លៃ​ការ​ថែ​ទាំង​របស់​កូន​ៗ​អ្នក ជា​ពិសេស​ថវិកា​គ្រួសារ និង​អាជីព​ផ្ទាល់ខ្លួន​របស់​អ្នក គឺ​ក្នុង​ពេល​តែ​មួយ​តែ​ម្តង​ ៕ ប្រភព ​៖ Make it

អត្ថបទសរសេរ ដោយ