ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ម្នាក់លើ TikTok ឃើញ​គេ​ធ្វើ​រឿង​យ៉ាប់​ៗ លោក​ធ្វើ​ត្រាប់​បែប​ងាយ​ៗ

4 ឆ្នាំ មុន

អ៊ី​តា​លី ៖ ឃើញ​គេ​ធ្វើ​រឿង​ឲ្យ​ពិបាក​ៗ បុរស​ម្នាក់ បាន​បង្ហោះ​វី​ដេ​អូ​TikTok ដែល​ស្ទើរតែ​គ្រប់​ឃ្លី​ប​របស់​គាត់ សុទ្ធតែ​បង្ហាញ​ថា ជីវិត​របស់​មនុស្ស មិន​ចាំបាច់​ត្រូវ​តែ​ស្មុគស្មាញ​ទេ ធ្វើ​អោយ​លោក​ក្លាយជា​តារា​ល្បី​នៅ​លើ​បណ្តាញ​សង្គម​កម្សាន្ត​មួយ​នេះ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី…

អ៊ី​តា​លី ៖ ឃើញ​គេ​ធ្វើ​រឿង​ឲ្យ​ពិបាក​ៗ បុរស​ម្នាក់ បាន​បង្ហោះ​វី​ដេ​អូ​TikTok ដែល​ស្ទើរតែ​គ្រប់​ឃ្លី​ប​របស់​គាត់ សុទ្ធតែ​បង្ហាញ​ថា ជីវិត​របស់​មនុស្ស មិន​ចាំបាច់​ត្រូវ​តែ​ស្មុគស្មាញ​ទេ ធ្វើ​អោយ​លោក​ក្លាយជា​តារា​ល្បី​នៅ​លើ​បណ្តាញ​សង្គម​កម្សាន្ត​មួយ​នេះ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ដែល​មាន​អ្នក​ទស្សនា​ច្រើន និង​មាន​អ្នកគាំទ្រ​ចំនួន ៥៩​លាន​នាក់ ។

លោក Khaby Lame វ័យ ២១​ឆ្នាំ មាន​ដើម​កំណើត​ជា​ជនជាតិ​សេ​ណេ​ហ្គា​ល់ តែ​ឥឡូវនេះ លោក​រស់នៅ​ឈី​វាស​សូ ជិត​ទីក្រុង​ទូ​រី​ន ក្នុង​ប្រទេស​អ៊ី​តា​លី ដោយ​លោក​ទទួល​បាន​ជោគជ័យ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម TikTok ត្រឹមតែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ។

ឈុត​ឃ្លី​ប​វី​ដេ​អូ​របស់​លោក ដែល​ត្រូវ​បាន​គេ​មើល​ច្រើន​ជាងគេ​បំផុត គឺ​ធ្វើ​ត្រាប់ តាម​បុរស​ម្នាក់​ដែល​កាត់​អាវ​ខ្លួនឯង​ចេញពី​ទ្វារ​ឡាន ដែល​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ចូល​មើល​លើស​ពី​ចំនួន ១៩៤​លាន​ដង ។ លោក Khaby Lame ដែល​ជាប់​អាវ​ខ្លួនឯង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​ក្នុង​ទ្វារ​ឡាន ប៉ុន្តែ​ជំនួស​ឲ្យ​កន្ត្រៃ គឺ​គាត់​គ្រាន់តែ​បើកទ្វារ​រថយន្ត ដើម្បី​ដោះ​លែងខ្លួន​គាត់​ចេញ​យ៉ាង​ងាយស្រួល ជាមួយនឹង​កាយវិការ និង​ទឹកមុខ​របស់​គាត់ លក្ខណៈ​កំប្លែង​បែប​ស្ងួត ៕

@khaby.lame

Bro why you ruined a T-shirt ?👕😔It was so easy…. – Fratello perché hai rovinato una T-Shirt?👕😔#learnfromkhaby #LearnWithTikTok #ImparaConTikTok

♬ suono originale – Khabane lame

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ