រាជធានីភ្នំពេញ ៖ ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន វាអាចបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា បញ្ហាក្រលៀន ហើមប្រអប់ជើង បញ្ហាភែ្នក បញ្ហាបេះដូង បញ្ហាប្រព័ន្ធប្រសាទ និងបញ្ហាចរន្តឈាម ។ បើសិនជាយើងទុកវាមិនព្យាបាលទេនោះបញ្ហាទាំងអស់នេះនឹងនាំឱ្យអ្នកខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងឹតភែ្នក ឬនាំឲ្យមានការដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង ។ ជំងឺទឹកនោមផែ្អមច្រើនតែកើតលើមនុស្សដែលមានអាយុច្រើន ធាត់ ហើយអសកម្មក្នុងជីវភាពរស់នៅ ។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិត ឃន ភារម្យ ជំនាញផ្នែកជំងឺទូទៅ នៅកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ជំងឺទឹកនោមផែ្អមដែលគេស្គាល់ច្រើនមាន ២ ប្រភេទ ដូចខាងក្រោម ៖
ជំងឺទឹកនោមផែ្អមប្រភេទទី ១ ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ១ ជាជំងឺទឹកនោមផែ្អម ដែលអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដែលធ្វើឱ្យភាពស៊ាំរបស់រាងកាយចុះខ្សោយ ។ វា បំផ្លាញកោសិកាលំពែង ដែលជាអ្នកផលិតអ័រម៉ូនអាំងស៊ុយលីន ដែលយើងត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ។ ចំពោះអ្នកដែលកើតជំងឺទឹកនោមផែ្អមទាំងនៅកេ្មងនោះពួកគេមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីន បានឡើយ ។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី ១ នេះ ត្រូវតែបង្កើនបរិមាណអ័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួនមិនថាតាមរយៈការចាក់ថ្នាំអាំងស៊ុយលីន ឬពាក់ឧបករណ៍ដើម្បីបំភាយអាំងស៊ុយលីន នៅក្រោមស្បែកនោះទេ ។ សូមបញ្ជាក់ថា អ័រម៉ូនអាំងស៊ុយលីន មិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេ ពីព្រោះវានឹងត្រូវបំផ្លាញនៅពេលដែលយើងលេបចូលទៅដោយមិនទាន់ទាំងបានផ្តល់ដល់រាងកាយនៅឡើយ ។

ជំងឺទឹកនោមផែ្អមប្រភេទទី ២ ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺគ្រោះថ្នាក់បំផុត ហើយវាមានកម្រិតធ្ងន់ធ្ងរជាងប្រភេទទី ១ ដោយសារវាមិនអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនឡើយ ។ មនុស្សដែលមានវ័យចាប់ពីអាយុ ៤៥ ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ច្រើនតែកើតជំងឺនេះ ហើយពួកគេមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ ឬមិនអាចប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនបានតែម្តង ។ ដោយសារកង្វះអ័រម៉ូនអាំងស៊ុយលីននេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករក្នុងឈាម ចូលទៅក្នុងកោសិកាបានទេ ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ