ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាប់​ដៃ​ដែក​អភិបាល​ខេត្ត​​មិន​ទាន់​បញ្ចេញ​ទេ ! !

2 ឆ្នាំ មុន
  • កំពត

លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បាន​ទម្លាយ​ពាក្យ​ឱ្យ​ដឹង​ថា លោក​បានឱ្យ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ហាមឃាត់​ក្រុមហ៊ុន​ដែល​កំពុង​ដឹក​ដី​ចាក់​លុប​រំលោភ​យក​ទាំង​ដុល​នូវ​អាង​ស្ដុក​ទឹក​ដងទង់​រួច​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​ឃើញ​របាយ​ការ​ត្រឡប់​មក​លោក​វិញ​នោះ​ទេ ។លោក​បាន​និយាយ​ឱ្យ​ដឹង​បន្ត​ទៀត​ថា លោក​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​មក​បំពាន​យក​ដី​រដ្ឋ​ឡើយ តែ​មុន​នឹង​យើង​ចាត់វិធានការ​ផ្លូវច្បាប់​យើង​ត្រូវ​បង្កើត​ក្រុម​ជំនាញ​ដើម្បី​ស្រាវជ្រាវ​ទើប​អាច​បញ្ជាក់​បាន​ថា តើ​ខុសច្បាប់​ឬ​ត្រូវ​ច្បាប់…

លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បាន​ទម្លាយ​ពាក្យ​ឱ្យ​ដឹង​ថា លោក​បានឱ្យ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ហាមឃាត់​ក្រុមហ៊ុន​ដែល​កំពុង​ដឹក​ដី​ចាក់​លុប​រំលោភ​យក​ទាំង​ដុល​នូវ​អាង​ស្ដុក​ទឹក​ដងទង់​រួច​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​ឃើញ​របាយ​ការ​ត្រឡប់​មក​លោក​វិញ​នោះ​ទេ ។លោក​បាន​និយាយ​ឱ្យ​ដឹង​បន្ត​ទៀត​ថា លោក​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​មក​បំពាន​យក​ដី​រដ្ឋ​ឡើយ តែ​មុន​នឹង​យើង​ចាត់វិធានការ​ផ្លូវច្បាប់​យើង​ត្រូវ​បង្កើត​ក្រុម​ជំនាញ​ដើម្បី​ស្រាវជ្រាវ​ទើប​អាច​បញ្ជាក់​បាន​ថា តើ​ខុសច្បាប់​ឬ​ត្រូវ​ច្បាប់ ។

យ៉ាងណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា បើ​ក្រុមហ៊ុន​នៅ​បន្ត​ចាក់​បាន​ន័យ​ថា​ក្រុមហ៊ុន​កំពុង​ឆ្លៀតពេល​ថ្ងៃ​ឈប់​សម្រាក​លួច​ចាក់​បន្ថែម​ហើយ លោក​ថា​ពេល​ស្រាវជ្រាវ​ចប់ លោក​នឹង​ឆ្លើយ​តប​ជូន​អ្នក​សារព័ត៌មាន​វិញ ។ចំណែក​លោក ដា​ញ់ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកំពត បាន ថ្លែងថា ករណី​លុប​បឹង​ដងទង់ ដ៏​គគ្រឹកគគ្រេង​នៅ​ក្បែរ​សាលា ស្រុក​ដងទង់​កាលពី​ពេល​ថ្មី​ៗ​នោះ គឺ​ពុំមានច្បាប់​អនុញ្ញាត​ទេ ។ អ្នក​ដែល​ប្រព្រឹត្ត​ដូច​គាស់​ក្រោល​ទាំង​ថ្ងៃនេះ​ជា​កូនស្រី​របស់ លោក​អភិបាលស្រុក​ដងទង់​ចំ​តួ​តែ​ម្តង បានជា​ក្លាហាន​ម្លុ​ឹ​ង​ៗ ។

បើ​តាម​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូប​នេះ​ថា ដី​បឹង​ដងទង់​នោះ គឺជា​ដី​ដែល​គ្មាន​ឈ្មោះ​ពលរដ្ឋ​ណា​ម្នាក់​កាន់កាប់​ទេ ព្រោះ​ពេល​មន្ត្រី​សុរិយោដី​ចុះ​ទៅ​ធ្វើ​ប្លង់ គឺ​ពុំ​មាន​ប្រជាជន​ណា​ម្នាក់​មកអះអាង ឬ​បង្ហាញ​លិខិត​សម្គាល់់​អ្វី​ថា​ជា​ដី​របស់​ខ្លួន​ទេ ។ ដូច្នេះ​ដី​នោះ​គឺ​ពុំ​ត្រូវ​បាន​ប្រគល់​ឲ្យ​អ្នក​ណាឡើយ ជា​ដី​បឹង​ស្តុក​ទឹក​សម្រាប់​តម្រូវការ​សាធារណៈ​ដែល​អ្នកគ្រប់គ្រង​ដោយ​រដ្ឋ ។តាម​ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដី​បឹង​ដងទង់ គឺ​ពុំ​បាន​បែងចែក ឬ​ប្រគល់​ទៅ​ឲ្យ​អ្នក​ណា​ម្នាក់​ទេ តើ​ហេតុ​អ្វី បានជា ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿ​ន កូនលោក​អភិបាលស្រុក​ហ៊ាន​ចាក់​ដី​លុប​បឹង​នោះដែល​មាន​ទំហំ​ជាង​១០០​ហិ​កតា​ដើម្បី​សង់ផ្ទះ​ល្វែង ?យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​លើក​ឡើង​របស់​ប្រភព​ខ្លះ​ថា រឿង​អី​ដែល​ក្រុមហ៊ុន​របស់ លោកស្រី ប៊ូ ចាន់​ធឿ​ន មិន​ហ៊ាន​ចាក់​ដី​លុប​បឹង​ជាង​១០​ហិ​កតា​នោះ បើ​គាត់​គឺជា​កូនស្រី​របស់​ចៅហ្វាយស្រុក​ដងទង់​ទៅ​ហើយ​នោះ ។

គួរ​បញ្ជាក់​ថា អាង​ទឹក​ដងទង់​ទំហំ​ប្រមាណ​ជាង​១០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​សុ​ភី ឃុំ​ដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវ​បាន​ក្រុមហ៊ុន​របស់ លោកស្រី ប៊ូ ចាន់​ធឿ​ន ចាក់​ដី​លុប​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ ដើម្បី​រៀបចំ​ធ្វើ​ផ្ទះល្វែង​លក់​ដូច​សំណង់ផ្ទះ​ល្វែង​ដែល​គាត់​កំពុង​មាននៅ​តំបន់​នោះ ។អាង​ទឹក​ដងទង់​នេះ គឺជា​អាង​ស្តុក​ទឹក​ដែល​ប្រជាពលរដ្ឋ ប្រើប្រាស់​ជា​យូរណាស់​មក​ហើយ តាំងពីដូនតា​មក​ម្ល៉េះ ជា​អាង​ទឹក​ពី​បុរាណកាល ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រប​ពេល​ដែល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ដែល​គ្រប់​គ្នា​មិន​ហ៊ាន​ដើរហើរ​ទៅ​ណា​នោះ ស្រាប់តែ​មាន​គ្រឿងចក្រ​រាប់​សិប​គ្រឿង ដែល​គេ​ដឹង​ថា គឺជា​របស់​ក្រុមហ៊ុន​លោកស្រី ប៊ូ ចាន់​ធឿ​ន បាន​សម្រុក​ដឹក​ដី​យក​មក​ចាក់​លុប​បឹង​នោះ ដោយ​គេ​មិន ឃើញ​អាជ្ញាធរ​ចាត់វិធានការ​អ្វី​ឡើយ ។

ប្រភព​ពី​មេការ​សំណង់ផ្ទះ​ល្វែង​របស់​កូនស្រី​លោក​អភិបាលស្រុក​ដងទង់​ទម្លាយ​ប្រាប់​អ្នកកាសែត​ថា គាត់​បានឃើញ​កូនប្រុស​លោក​អភិបាលខេត្ត​ចេញចូល​សំណង់ផ្ទះ​ល្វែង​របស់​កូនស្រី​លោក​អភិបាលស្រុក​ដងទង់ ដែល​ជា​អ្នក​ចាក់​ដី​ជាង​១០​ហិ​កតា​នេះ​ដែរទំនង​ដឹក​គ្រឿងសំណង់​ចូល និង​ជា​ដៃគូ​ជាមួយ​គ្នា ។យ៉ាងណា​ក៏​ដោយ ចាំ​មើល​កណ្តាប់ដៃ​ដែក ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្តកំពត តើ​បញ្ជា​ឱ្យ​កាយដី​ចេញ​វិញ​ឬ​ក៏​រុញ​ទូក​បណ្តោយ​ទឹក ? ប្រសិនបើ​កូនប្រុស​អភិបាលខេត្ត​ហក់​ចូល​មែន​…​សង្ស័យនយោបាយ​រុញ​ទូក​បណ្តោយ​ទឹក​អាច​នឹង​មាន ព្រោះ​រួមដៃគ្នា​យក​ដី​រដ្ឋ​ជាង​១០​ហិ​កតាសង់ផ្ទះ​ល្វែង​លក់ ប្រាកដជា​ក្លាយជា​សេដ្ឋី​ថ្មី​ប្លែក​ជាងគេ​មិន​ខាន​ឡើយ សម័យ​កូ​វី​ដរាតត្បាត​នេះ​…​ចាំ​មើល​កណ្តាប់ដៃ​ដែក អភិបាលខេត្ត​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ