ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចាត់​ទុក​ដំណាំ​ទុរេន​ជា​ផលិតផល​យុទ្ធសាស្ត្រ​នឹង​អាច​មាន​ទីផ្សារ​នាំ​ចេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បើ​ទោះបី​ការ​នាំ​ចេញ​កសិផល​ឬ​ផ្លែ​ទុរេន​មក​ទល់​នា​ពេល​ច​ប្ចុប្បន្ន​មិន​ទាន់​បង្ហាញ​សញ្ញា​ច្បាស់លាស់​ថា​នៅ​ពេល​ណា​ឱ្យ​ប្រាកដ តែ​សម្រាប់​ពលរដ្ឋ​ឬ​ម្ចាស់​ចំការ​បាន​ចាត់​ទុក​ទុរេន​ជា​ផលិតផល​យុទ្ធសាស្ត្រ​សំខាន់​មួយ​របស់​កម្ពុជា​នឹង​អាច​មាន​ទីផ្សារ​សម្រាប់​ធ្វើ​នាំ​ចេញ​នៅ​ថ្ងៃ​ខាង​មុខ ។ ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ធុ​រេ​ន នៅ​ជើងភ្នំ​វ​ល្លិ៍ ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លោកស្រី ហ៊ឹ​ម ស៊ី​វន…

រាជធានី​ភ្នំពេញ​៖​បើ​ទោះបី​ការ​នាំ​ចេញ​កសិផល​ឬ​ផ្លែ​ទុរេន​មក​ទល់​នា​ពេល​ច​ប្ចុប្បន្ន​មិន​ទាន់​បង្ហាញ​សញ្ញា​ច្បាស់លាស់​ថា​នៅ​ពេល​ណា​ឱ្យ​ប្រាកដ តែ​សម្រាប់​ពលរដ្ឋ​ឬ​ម្ចាស់​ចំការ​បាន​ចាត់​ទុក​ទុរេន​ជា​ផលិតផល​យុទ្ធសាស្ត្រ​សំខាន់​មួយ​របស់​កម្ពុជា​នឹង​អាច​មាន​ទីផ្សារ​សម្រាប់​ធ្វើ​នាំ​ចេញ​នៅ​ថ្ងៃ​ខាង​មុខ ។

ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ធុ​រេ​ន នៅ​ជើងភ្នំ​វ​ល្លិ៍ ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លោកស្រី ហ៊ឹ​ម ស៊ី​វន បានឱ្យ​ដឹង ក្រៅពី​អាជីព​ជា​អ្នកចម្រៀង លោកស្រី​បាន​យក​ពេលវេលា មក​ធ្វើ​កសិកម្ម ដាំ​ដុះ​ដំណាំ​ទុរេន បច្ចុប្បន្ន​នៅ​ក្នុង​កសិដ្ឋាន​របស់​លោកស្រី មាន​ទុរេន​ចំនួន​ជាង ៤.០០០​ដើម រួម​ជាមួយ​ដាំ​ណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ជា​ច្រើន កំពុង​ហុច​ផល​ផ្លៃ​ផ្កា​ជា​បន្តបន្ទាប់ ។

លោកស្រី ហ៊ឹ​ម ស៊ី​វន បន្ត​ថា​ក្នុង​មួយ​ឆ្នាំ​ៗ ទទួល​បាន​ផល​ជា​ច្រើន នឹង​បាន​នាំ​ផលិតផល​នេះ​ទៅ​ចែកចាយ​នៅ​តាម​ទីផ្សារ​ក្នុងស្រុក​មួយ​ចំនួន ក្នុង​នោះ​ចំពោះ​បងប្អូន​ដែល​បាន​ស្គាល់ តែងតែ​ចូល​ទិញ​ដល់​កសិដ្ឋាន​ដោយ​ផ្ទាល់ ព្រោះ​ទុរេន​យើង​បាន​ដាំ​ដុះ​តាម​ធម្មជាតិ​និង​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​យ៉ាង​ត្រឹមត្រូវ ជា​ទុរេន​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​សម្រាប់​អ្នក​ពិសារ​» ។

ពាក់​ពន្ធ​និង​ដំណាំ​ទុរេន​នេះ លោក​បណ្ឌិត យ៉ង​សាំង​កុមារ​ធ្លាប់​លើក​ឡើង​ថា​« តាម​ខ្ញុំ​ធា្ល​ប់​ទៅ​ប្រទេស​ថៃ មើល​តំបន់​ដាំ​ដុះ​ទុរេន​របស់​គេ និង​បាន​ហូប​ទុរេន​របស់​ថៃ ខ្ញុំ​ជឿ​ថា​គុណភាព​ទុរេន​របស់​ខ្មែរ​យើង​មិន​ចាញ់​ទុរេន​ថៃ​ទេ អាច​ល្អ​ជាង​ថៃ​ផង​។​សម្រាប់​កម្ពុជា តំបន់​ដែល​ធ្លាប់​ដាំ​ទុរេន​ឬ​អំណោយផល​អាច​មាននៅ​ខេត្តកំពត​។​ឥលូវ​នៅ​កោះកុង ព្រះ​សីហ​នុ ពោធិសាត់ កំពង់ចាម ត្បូងឃ្មុំ រួម​និង​ខេត្តព្រះវិហារ​ក៏​មានការ​ដាំ​ដុះ​ទុរេន​ច្រើន​ផង​ដែរ​។​អីចឹង​តំបន់​ដែល​ផ្តល់​អំណោយផល​ដាំ​ទុរេន យើង​មាន​ច្រើន​។​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ដាក់​ចូល​ក្នុង​កម្មវិធី​ជាតិ​មួយ គាំំ​ទ្រ​ដល់​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៃ​ការ​ដាំ​ដុះ​ផ្លែ​ទុរេន​»​។

តាម​លោក​បណ្ឌិត​កសិកម្ម បើ​កម្ពុជា​អាច​ផលិត​ទុរេន​បាន​រហូត​ដល់​១​លាន​តោន​ចន្លោះ​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត អាច​ឱ្យ​កម្ពុជា​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជាតិ ហើយ​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បាន​ទាំងអស់ ហើយ​ដល់​ពេល​នោះ​យើង​ត្រូវ​តែ​នាំ​ចេញ​អាច​នឹង​ជួប​បញ្ហា​ទីផ្សារ ព្រោះ​សព្វថ្ងៃ​ថៃ​គេ​ផលិត​រួច​ហើយ​១​លាន​តោន​ហើយ​ថៃ​សម្រុក​ដាំ​ទុរេន​សំបើម​ណាស់ ។​ផ្លែ​ទុរេន​របស់​ថៃ ពី​៧០​ទៅ​៨០%​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហើយ​បើ​ទោះបី​ជួប​វិបត្តិ​ជំ​ងឹ​កូ​វី​ដ​១៩​ក៏​ដោយ ការ​នាំ​ចូល​ទុរេន​របស់​ចិ​នៅ​តែ​មាន​ច្រើន ហើយ​ពេល​ចប់​ជំងឺ​កូ​វី​ដ​១៩​នេះ​ទៅ ខ្ញុំ​គិត​ថា​ប្រទេស​នៅ​តំបន់​អាស៊ី​ដូច​ជា​ចិន កូរ៉េ ជប៉ុន​គាត់​ត្រូវការ​ទុរេន​ច្រើន អីចឹង​យើង​ត្រូវ​ត្រៀម​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​« ចំពោះ​ដាំ​ដុះ​ដំណាំ​ឈើរ​ហូប​ផ្លែ កម្ពុជា​បាន​ចាត់ទុកជា​ដំណាំ​សក្តានុពល​សម្រាប់​បម្រើ​ទីផ្សារ​នាំ​ចេញ ក្នុង​នោះ​បន្ទាប់​ពី​ផ្លែ​ចេក និង​ស្វាយ​,​យើង​នៅ​មាន​ដំណាំ​សក្តានុពល​ផ្សេង​ៗ​ទៀត​ដូច​ជា ម្រេច មៀន និង​ដំណាំ​ធុ​រេ​ន​ជាដើម ដោយ​បច្ចុប្បន្ន​ផលិតកម្ម​ដំណាំ​ទាំង​អស់នេះ បាន​កំពុង​ចរាចរ​ក្នុងស្រុក នឹង​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បម្រើ​ទីផ្សារ​នាំ​ចេញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ