ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ី​តា​លី ឆក់​យក​ជីវិត​មនុស្ស​​ជាង១០​នាក់

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ មនុស្ស​១៤​នាក់ បាន​ស្លា​.​ប់ ក្នុង​ចំណោម​នោះ​មាន​ជនជាតិ​អ៊ី​ស្រា​អែ​ល​៥​នាក់ និង​កុមារ​២​នាក់​រង​របួសធ្ងន់ ប៉ុន្តែ​ម្នាក់​

អ៊ី​តា​លី ៖ មនុស្ស​១៤​នាក់ បាន​ស្លា​.​ប់ ក្នុង​ចំណោម​នោះ​មាន​ជនជាតិ​អ៊ី​ស្រា​អែ​ល​៥​នាក់ និង​កុមារ​២​នាក់​រង​របួសធ្ងន់ ប៉ុន្តែ​ម្នាក់​បាន​ស្លា​.​ប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​ហេតុការណ៍​ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​ឯ​កន្លែង​កម្សាន្ត Stresa-Mottarone ក្នុង​ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

លោកស្រី Marcella Severino អភិបាលក្រុង Stresa បាន​ថ្លែងប្រាប់​ហេតុការណ៍​នេះ ទៅ​កាន់​វិទ្យុ RAI ថា រថយន្ត​ខ្សែកាប​ដែល​ផ្ទុក​មនុស្ស​១៥​នាក់ បាន​ចេញដំណើរ​ពី​បឹង Maggiore ឡើង​ទៅ​កំពូលភ្នំ Mottarone ដែល​មាន​កម្ពស់​ជិត​១,៤០០​ម៉ែត្រ ដោយ​ប្រើ​ពេល​២០​នាទី​។ ស្រាប់តែ​រថយន្ត​ខ្សែកាប​នោះ ជួប​បញ្ហា​បច្ចេកទេស និង​បាន​ធ្លាក់​នៅ​កម្ពស់​ប្រមាណ​២០​ម៉ែត្រ​។ ហើយ​រអិល​ចុះ​ជម្រាលភ្នំ​ជា​ច្រើន​ជុំ មុន​ពេល​ទាក់​ជាប់​នឹង​ដើមឈើ​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​ប្រទះ​ឃើញ​ជាប់​នៅ​ខាងក្នុង​កាប៊ី​ន​តែ​ម្តង ខណៈ​អ្នកខ្លះ​ទៀត​បាន​ខ្ទាត​ចូល​ទៅ​ក្នុង​ព្រៃ​។ បច្ចុប្បន្ន​អ្នកត្រួតពិនិត្យ​ឈ្មោះ​បាន​ចាប់ផ្តើម​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ ដែល​រួម​មាន​ជនបរទេស​។
ជាមួយ​គ្នា​នោះ​ផង​ដែរ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី លោក Mario Draghi បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដោយ​លោក​បាន​និយាយ​ថា វា​ពិតជា​ឈឺចា.ប់​ខ្លាំង​ណាស់ ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​ដែល​បាន​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ