ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​មាន​ហាងឆេង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ !

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៣ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៩៦១ រៀល លក់​ចេញ ៥០១១ រៀល ខណៈ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤៨ រៀល លក់​ចេញ ៣១៧៩ រៀល ។

Picture

ថ្ងៃនេះ​ផង​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៣៣ រៀល លក់​ចេញ ៦៣៩ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៧៣៩ រៀល លក់​ចេញ ៣៧៧៧ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ​៣៦២ រៀល លក់​ចេញ ៣៦៥ រៀល ។

Picture

ទន្ទឹម​នេះ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០៥៩ រៀល លក់​ចេញ ៣០៩០ រៀល ខណៈ ១ បាត​ថៃ ទិញ​ចូល ១៣០ រៀល លក់​ចេញ ១៣១ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕​

Picture