ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ហានិភ័យ​អ្វីខ្លះ​កើតឡើង​ចំពោះ​ស្ត្រី​ក្នុងអំឡុងពេល​ពពោះ?

9 ឆ្នាំ មុន

ប្រការ​មួយ​ចំនួន​ដែល​ស្ត្រី​ប្រាថ្នា​មាន​ផ្ទៃពោះ​គួរ​ដឹង និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច ព្រោះ​នៅ​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​គ្រប់​រូប​មិន​អាច​គេច​ផុត​ពី​បញ្ហា​ទាំងនេះ​បាន​ឡើយ ។ កត្តា​ប្រឈម​ចំពោះ​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ដូចជា ៖

ប្រការ​មួយ​ចំនួន​ដែល​ស្ត្រី​ប្រាថ្នា​មាន​ផ្ទៃពោះ​គួរ​ដឹង និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច ព្រោះ​នៅ​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​គ្រប់​រូប​មិន​អាច​គេច​ផុត​ពី​បញ្ហា​ទាំងនេះ​បាន​ឡើយ ។ កត្តា​ប្រឈម​ចំពោះ​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ដូចជា ៖

-​ចាញ់កូន​៖ ការ​ក្អួតចង្អោរ ឬ​រកកល់​ក្អួតចង្អោរ អាច​នឹង​ចាប់ផ្តើម​កើត​មាន​ចាប់ពី​ខែ​ដំបូង​ទៅ ។ រោគ​សញ្ញា​ទាំងនេះ​ច្រើន​តែ​កើត​មាននៅ​ពេល​ព្រឹក ឬ​នៅ​ពេល​ធុំក្លិន​អាហារ​មួយ​ចំនួន ។ ក្រៅពី​រកកល់​ក្អូ​ត​ចង្អោរ​ហើយ ស្ត្រី​ក៏​អាច​មាន​អាការ​អស់កម្លាំង ល្ហិតល្ហៃ​ទន់ដៃទន់ជើង ព្រោះ​រាង​កាយ​របស់​ស្ត្រី​បាន​បញ្ចេញ​លំហូរ​ឈាម​មួយ​ផ្នែក​ទៅ​ចិញ្ចឹម​គភ៌​ក្នុង​ស្បូន ហើយ​បេះដូង​ក៏​ខំប្រឹង​ធ្វើការ​ជាង​មុន ដើម្បី​សម្រួល​ទៅ​នឹង​ចលនា​ឈាម​រត់​នៅ​ក្នុង​ខ្លួន ។ សារជាតិ​ផ្សេង​ៗ​ដែល​នៅ​ក្នុង​ខ្លួន​ត្រូវ​បាន​ស្រូប​យក​ទៅ​ចិញ្ចឹម​គភ៌ ។

-​សុដន់​មានការ​ប្រែប្រួល​៖ ជា​ការ​ពិត​នៅ​ក្នុង​កំឡុង​ពេល​មាន ផ្ទៃពោះ សុដន់​ស្ត្រី​អាច​នឹង​ឡើង​រឹង រីក​ធំ ហើយ​ក្បាល​សុដន់ ប្រែ​ពណ៌​ទៅ​ជា​ក្រមៅ​ផង​ដែរ ។ ក្នុង​ពេល​នេះ​សុដន់​ទាំង​គូ​របស់​ស្ត្រី​ចាប់ផ្តើម​ឈឺ​ខ្ទោ​ក​បន្តិច​ៗ​នៅ​ពេល​ដែល​មានការ​ប៉ះទ​ង្កិ​ច ពិសេស​នៅ​ពេល​ចាប់​ច្របាច់ ឬ​អ​ង្វែ​ល ។

-​ក្រៅពី​ការ​រៀបរាប់​ខាងលើ​នេះ ស្ត្រី​ក៏​អាច​មានការ​ប្រែប្រួល​អវយវៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​ដូច​ជា ឡើង​ទម្ងន់ បត់ជើងតូច​ច្រើន​ដង អាការ​ហើម គ្រុនក្តៅ​ស្រៀវស្រាញ ចុកចាប់​តាម​សរសៃ​ជើង ចង្កេះ ខ្នង ជា​ពិសេស​គឺ​ទទួលទានដំណេក​មិន​លក់​ស្កប់ស្កល់​ជាដើម ។

ទាំង​អស់នេះ​គឺជា​បញ្ហា​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​ត្រូវ​ឲ្យ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ពិសេស​ស្វាមី​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ស្ត្រី​និង​គភ៌​ក្នុង​ផ្ទៃ​ផង​ដែរ ដើម្បី​ឲ្យ​ទារក​កើតមក​មាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាត​វ័យ​។ រីឯ​ស្ត្រី​ជា​ម្តាយ​ត្រូវ​តែ​ធ្វើ​ចិត្ត ឲ្យ​សប្បាយ​រីករាយ​ព្រោះ​អារម្មណ៍ ដែល​កើត​មាន​ចំពោះ​ម្តាយ​អាច​មាន​ឥទ្ធិពល​ដិតដាម​ទៅ​ដល់​គភ៌​ដែល​នៅ​ក្នុង​ផ្ទៃ ដូច្នេះ​ចង់​មិន​ចង់​ស្ត្រី​ត្រូវ​តែ​ស្រស់ស្រាយ​ជា​និច្ច​៕