ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរា គ្រោងកាត់ក្រី និងដក​ហូតដើមឈើ មានហានិភ័យខ្ពស់ នៅ​ប្រាសាទលលៃ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ក្រុមអ្នក​ជំនាញនៃនាយក​ដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និង​គ្រោង​អនុវត្តវិធានការបន្ទាន់…

ខេត្តសៀមរាប៖ ក្រុមអ្នក​ជំនាញនៃនាយក​ដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និង​គ្រោង​អនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើ ដែលកំពុងមានហានិភ័យខ្ពស់ និងបាំងទេសភាព នៅប្រាសាទលលៃ។

កិច្ចការនេះ ធ្វើឡើង ក្នុងបំណង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះ​ថ្នាក់​ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងលើកតម្លៃទេសភាពនៅបរិវេណនោះផង ព្រមទាំងជួយសម្រួលដល់គម្រោងជួសជុល និងអភិរក្សប្រាសាទលលៃ ដែលកំពុងដំណើរការអនុវត្ត​ឲ្យទាន់ពេល​វេលាតាមផែនការ ដែលបានគ្រោងទុក។

ដើមឈើ ដែលនឹងត្រូវកាត់ក្រី រួមមាន ដើមពោធិ៍ ១ដើម ត្រចៀកដំរី ១ដើម និងជ្រៃ ១ដើម ត្រូវក្រីមែកចេញចំនួន ១២មែក ដើម្បីជួយសម្រាលតួដើម និងបើកទេសភាពប្រាសាទឡើងវិញផង។

ចំណែកឯដើមឈើ ដែលនឹងកាត់ដកហូត និងគាស់ចេញទុកដាំនៅទីតាំងផ្សេងរួមមាន ដើមស្តៅ១ដើម ស្វាយ១ដើម ដូង២ដើម ខ្នុរ១ដើម ជ្រៃ២ដើម គ១ដើម ថ្កូវ១ដើម ពោធិ៍១ដើម រំដួល១០ដើម ព្រីង១ដើម ចំប៉ី២ដើម និងត្របែកព្រៃ១ដើម។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះ ចាប់ពីថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ