ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជាវ តា​យ ឱ្យ​ក្រុម​ជំនាញ​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​លុប​អាង​ទឹក​ដងទង់​ហើយ តែ​មិន​ទាន់​ឃើញ​មាន​​របាយការណ៍​មក​វិញ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តកំពត ៖ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បានអោយ​ដឹង​ថា លោក​បានអោយ​ក្រុមការងារ​ជំនាញ​ចុះ​ទៅ​ហាមឃាត់​ក្រុមហ៊ុន​ដែល​កំពុង​ដឹក​ដី​ចាក់​អាង​ស្ដុក​ទឹក​ដងទង់​រួច​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ឃើញ​របាយការណ៍​ត្រឡប់​មក​លោក​វិញ​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា…

ខេត្តកំពត ៖ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បានអោយ​ដឹង​ថា លោក​បានអោយ​ក្រុមការងារ​ជំនាញ​ចុះ​ទៅ​ហាមឃាត់​ក្រុមហ៊ុន​ដែល​កំពុង​ដឹក​ដី​ចាក់​អាង​ស្ដុក​ទឹក​ដងទង់​រួច​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ឃើញ​របាយការណ៍​ត្រឡប់​មក​លោក​វិញ​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា លោក​មិន​អនុញ្ញាត​អោយ​អ្នក​ណា​ម្នាក់​ហ៊ាន​បំពាន​យក​ដី​រដ្ឋ​ឡើយ តែ​មុន​នឹង​យើង​ចាត់​វិធា​ត់​ការ​ផ្លូវច្បាប់ យើង​ត្រូវ​បង្កើត​ក្រុម​ជំនាញ​ដើម្បី​ស្រាវជ្រាវ​ទើប​អាច​បញ្ជាក់​បាន​ថា តើ​ខុសច្បាប់ ឬ​ត្រូវ​ច្បាប់?

យ៉ាងណា​ក៏​ដោយ លោក​បាន​បញ្ជាក់​ថា បើ​ក្រុមហ៊ុន​នៅ​បន្ត​ចាក់​បាន​ន័យ​ថា ក្រុមហ៊ុន​កំពុង​ឆ្លៀតពេល​ថ្ងៃ​ឈប់​សម្រាក​លួច​ចាក់​បន្ថែម ហើយ​លោក​ថា ពេល​ស្រាវជ្រាវ ចប់​លោក និង​ឆ្លើយ​តប​ជូន​អ្នក​សារព័ត៌មាន​វិញ​។

ចំណែក​លោក ដា​ញ់ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកំពត បាន​ថ្លែង​ថា ករណី​លុប​បឹង​ដងទង់​ដ៏​គគ្រឹកគគ្រេង​នៅ​ក្បែរ​សាលាស្រុក​ដងទង់​កាលពី​ពេល​ថ្មី​ៗ​នោះ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ទេ​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូប​នី​យ​កម្មនេះ​ថា ដី​បឹង​ដងទង់​នោះ គឺជា​ដី​ដែល​គ្មាន​ឈ្មោះ ព្រោះ​ពេល​មន្ត្រី​សុរិយោដី​ចុះ​ទៅ​ធ្វើ​ប្លង់ គឺ​ពុំ​មាន​ប្រជាជន​ណា​ម្នាក់​មក​អះអាង ឬ​បង្ហាញ​លិខិត​សំគាល់​អ្វី​ថា ជា​ដី​របស់​ខ្លួន​ទេ ដូច្នេះ​ដី​នោះ​គឺ​ពុំ​ត្រូវ​បាន​ប្រគល់​ឲ្យ​អ្នក​ណា​ឡើយ​។

តាម​ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដី​បឹង​ដងទង់ គឺ​ពុំ​បាន​បែងចែក ឬ​ប្រគល់​ទៅ​ឲ្យ​អ្នក​ណា​ម្នាក់​ទេ តើ​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿ​ន ហ៊ាន​ចាក់​ដី​លុប​បឹង​នោះ​ដើម្បី​សង់ផ្ទះ​ល្វែង?

យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​លើក​ឡើង​របស់​ប្រភព​ខ្លះ​ថា រឿង​អី​ដែល​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿ​ន មិន​ហ៊ាន​ចាក់​ដី​លុប​បឹង​ជាង​១០​ហិ​កតា​នោះ បើ​គាត់​គឺជា​កូនស្រី​របស់​ចៅហ្វាយស្រុក​ដងទង់​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា អាង​ទឹក​ដងទង់​ទំហំ​ប្រមាណ​ជាង​១០​ហិច​តា ស្ថិត​នៅ​ក្នុងភូមិ​សុ​ភី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿ​ន ចាក់​ដី​លុប​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដើម្បី​រៀបចំ​ធ្វើ​ផ្ទះល្វែង​លក់​។ អាង​ទឹក​ដងទង់​នេះ គឺជា​អាង​ស្តុក​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​យូរណាស់​មក​ហើយ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រប​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ ដែល​គ្រប់​គ្នា​មិន​ហ៊ាន​ដើរហើរ​ទៅ​ណា​នោះ ស្រាប់តែ​មាន​គ្រឿងចក្រ​រាប់​សិប​គ្រឿង ដែល​គេ​ដឹង​ថា គឺជា​របស់​ក្រុមហ៊ុន​លោកស្រី ប៊ូ ចាន់​ធឿ​ន បាន​សម្រុក​ដឹក​ដី​យក​មក​ចាក់​លុប​បឹង​នោះ ដោយ​គេ​មិនឃើញ​អាជ្ញាធរ​ចាត់វិធានការ​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ