ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណ​ចរិយា​ទាំង​​៨​នៃ​កល្យាណមិត្ត

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើងជា​ទស្សនៈ​ទាក់ទង​ទៅ​នឹង​កល្យាណមិត្ត​ថា កល្យាណមិត្ត​គឺ​មិត្ត​ល្អ​មានគុណ​សម្បត្តិ​៨​ចំណុច​គឺៈ ១- ក​ល្យ​ណ​មិត្ត (​មិត្ត​ល្អ​) មិន​លះបង់​គ្នា​ចោល​ក្នុង​គ្រា​មាន​អាសន្ន ។ ២- មិត្ត​ល្អ​តែង​ជួយ​ការពារ​មិត្ត ទាំង​នៅ​ចំពោះ​មុខ​និង​ពេល​អវត្តមាន​មិត្ត…

អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើងជា​ទស្សនៈ​ទាក់ទង​ទៅ​នឹង​កល្យាណមិត្ត​ថា កល្យាណមិត្ត​គឺ​មិត្ត​ល្អ​មានគុណ​សម្បត្តិ​៨​ចំណុច​គឺៈ

១- ក​ល្យ​ណ​មិត្ត (​មិត្ត​ល្អ​) មិន​លះបង់​គ្នា​ចោល​ក្នុង​គ្រា​មាន​អាសន្ន ។

២- មិត្ត​ល្អ​តែង​ជួយ​ការពារ​មិត្ត ទាំង​នៅ​ចំពោះ​មុខ​និង​ពេល​អវត្តមាន​មិត្ត ។

៣- កល្យាណមិត្ត មិន​ពោល​ពាក្យ​ផ្អែម​ល្អែ​ម ប៉ុន្តែ​តែង​ពោល​ពាក្យពីរោះ មាន​ន័យ​ទាំង​នៅ​ចំពោះ​មុខ​និង​នៅ​ពីក្រោយ ។

៤- ពេល​ស្ថិត​ក្នុង​គ្រោះអាសន្ន កល្យាណមិត្ត​តែង​មាន​វត្តមាន​ជា​និច្ច ។

៥- បើ​ចង់ឱ្យ​អ្នក​ដទៃ​ធ្វើ​ជា​មិត្ត​ល្អ​ជាមួយនឹង​ខ្លួន​ត្រូវ​ខិតខំ​ព្យាយាម​សាង​ខ្លួន ធ្វើខ្លួន​ជា​មនុស្ស​ល្អ​ដោយ​ខ្លួនឯង ជា​មិត្ត​ល្អជា​មុន​សិន ។

៦- សន្តាន​កល្យាណមិត្ត​មិន​ដែល​រំពឹង​ទទួល​បាន​ក្តី​ស្រឡាញ់​ពី​អ្នក​ដទៃ​ឡើយ តែ​តែង​ព្យាយាម​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​ខ្លួនឯង​និង​ធ្វើ​ជា​អ្នក​ផ្តល់​ក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ​ទើប​ជា​ការ​ប្រពៃ ។

៧- មិត្ត​ល្អ​ពិតប្រាកដ​តែង​មាន​ប្រក្រតី​ធ្វើ​ល្អ និយាយ​ល្អ គិត​ល្អ និង​រស់នៅ​ប្រកបដោយ​សេចក្តី​មិន​ធ្វេសប្រហែស និង​ធ្វើ​អ្វី​សព្វបែបយ៉ាង​ប្រកបដោយ​បញ្ញា ។

៨- កល្យាណមិត្ត​តែ​ផ្សាយ​មេត្តាធម៌ សូម​ឱ្យ​សព្វ​សត្វ​បាន​សេចក្តីសុខ មិន​មាន​សេចក្ដី​ព្យាបាទ​-​បៀតបៀន​គ្នា ។ សូម​សព្វ​មនុស្ស​ល្អ​មាន​ជ័យជម្នះ​ក្នុង​ទី​ទាំងពួង សព្វកាល ។ សូម​សព្វ​សត្វ​រស់នៅ​ជា​សុខ រស់នៅ​ប្រកបដោយ​សេចក្តី​មិន​ប្រមាទ និង​ប្រកបដោយ​បញ្ញា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ