ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើស្ត្រេសដោយសារកូវីដ ជះឥទ្ធិពលដល់សុខភាពរបស់យើងយ៉ាងដូចម្តេច ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «វាមិនមែនជាការភ្ញាក់ផ្អើលទេដែលការស្ទង់មតិបានបង្ហាញថា មនុស្សពេញវ័យជាង ៤ នាក់ ក្នុងចំណោម ៥ នាក់ កំពុងបង្ហាញឱ្យឃើញនូវសញ្ញានៃភាពតានតឹងដោយសារការរាលដាលនៃជំងឺកូវីដក្នុងប្រទេស»…

រាជធានីភ្នំពេញ ៖ «វាមិនមែនជាការភ្ញាក់ផ្អើលទេដែលការស្ទង់មតិបានបង្ហាញថា មនុស្សពេញវ័យជាង ៤ នាក់ ក្នុងចំណោម ៥ នាក់ កំពុងបង្ហាញឱ្យឃើញនូវសញ្ញានៃភាពតានតឹងដោយសារការរាលដាលនៃជំងឺកូវីដក្នុងប្រទេស» ។ នេះជាការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ឯកទេសខាងផ្នែកចិត្តវិទ្យា នៅក្នុងកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។ លោកស្រីវេជ្ជបណ្ឌិត បានប្រាប់ឱ្យដឹងទៀតថា ៖ «ការភ្ជាប់ទំនាក់ទំនងសង្គម គឺជាអ្វីដែលមនុស្សត្រូវការ តែពេលមានជំងឺនេះកើតឡើង ការរក្សាគម្លាត និងការនៅឱ្យឆ្ងាយពីគ្នាក៏ត្រូវបានអនុវត្តន៍។ វាបណ្តាលឱ្យមានភាពតានតឹងក្នុងអារម្មណ៍ និងអាចជះឥទ្ធិពលដល់សុខភាពរបស់យើង ។ វាអាចប៉ះពាល់ដល់សុខភាពរាងកាយ និងសុខុមាលភាពផ្លូវចិត្ត» ។

វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បន្ថែមថា ៖ ស្ត្រេសរ៉ាំរ៉ៃ ធ្វើឱ្យមានបម្រែបម្រួល អម៉ូន បម្រែបម្រួលសារធាតុគីមីនៃប្រព័ន្ធប្រសាទ នឹងបម្រែបម្រួលហេដ្ធារចនាសម្ព័នរបស់ខួរក្បាល បង្កឱ្យមានការប្រែប្រួលដល់អារម្មណ៍ អាកប្បកិរិយា  ការគិត នឹងប៉ះពាល់ដល់សុខភាពរាងកាយ ដោយស្ត្រេសអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ នៃរាងកាយចុះខ្សោយ ដូចច្នេះមនុស្សគ្រប់រូបនឹងងាយទទូលរងនូវបញ្ហាសុខភាពរាងកាយជំងឺផ្សេងៗមកយាយីផងដែរ ។ ហើយវាក៏ធ្វើឱ្យអ្នកដែលកំពុងតែមានបញ្ហាជំងឺរាងកាយមួយចំនួនកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀយផង ។ ស្ត្រេស អាចបណ្តាលឱ្យឆាប់ខឹង និងធ្វើឱ្យមានការថប់បារម្ភ និងការភ័យខ្លាចកាន់តែខ្លាំងឡើង ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។