អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់​បទ​ពិសោធន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ានមក​ពី​ប្រទេស​ចំនួន​7 ដើម្បី​ស្រាវជ្រាវ​ឈ្វេងយល់​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ


ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៣០ តុលា ក្រុម​ស្រាវជ្រាវ និង​សាស្ត្រាចារ្យ​ប្រមាណ​៦០​នាក់​ក្នុង​ចំណោម​១០​ប្រទេស​នៃ​សមាជិក​អាស៊ាន គឺ​ប្រទេស​ម៉ា​ឡេ​ស៊ី​, ឥណ្ឌូ​ណេ​ស៊ី​, ហ្វ៊ី​លី​ពី​ន​, ថៃ​, វៀតណាម​, ភូមា​, កម្ពុជា និង​ប្រទេស​ជា​ភ្ញៀវ​ចំនួន​៣​ទៀត គឺ​ប្រទេស​ប៉ា​គី​ស្ថាន​, ស៊ុ​យ​អែ​ត និង​ប្រទេស​អា​ឡឺ​ម៉​ង់ បាន​មក​ធ្វើ​កម្មសិក្សា​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​អំពី​ការ​អភិរក្ស​, ជួសជុល និង​គ្រប់គ្រង​រមណីយដ្ឋាន ពី​អាជ្ញាធរ​ជាតិ​អប្សរា ជា​ពិសេស​ការងារ​អភិវឌ្ឍន៍​សហគមន៍ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ។

អាជ្ញាធរ​ជាតិ​អប្សរា​មាន​បទ​ពិសោធ​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ និង​បាន​ដកស្រង់​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ជា​ពិសេស​គឺ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន គឺ​ដើម្បី​សិក្សា​ពី​របៀប​គ្រប់គ្រង ការ​អភិវឌ្ឍ និង​ផែនការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ ផ្សារ​ភ្ជាប់​ទៅ​នឹង​វិស័យ​ទេសចរណ៍​ឱ្យ​មាន​និរន្តរភាព ។

លោក​អឹុ​ម សុខ​រិ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ឱ្យ​ដឹង​ថា គណៈប្រតិភូ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​៧​ប្រទេស ដែល​មក​បំពេញ​ទស្សនកិច្ច​សិក្សា​នេះ​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ប្រតិភូ​ទាំងនេះ​សុទ្ធ​សឹង​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ស្រាវជ្រាវ​, អ្នក​ស្រាវជ្រាវ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​នានា​នៃ​តំបន់​អាស៊ាន ។

គោលបំណង​សំខាន់​នៃ​ប្រតិភូ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​នេះ​មាន​២ គឺ ១-​សិក្សា​ទៅ​លើ​ការងារ​អភិរក្ស គ្រប់គ្រង​ប្រាសាទ និង​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឱ្យ​មាន​និរន្តរភាព ។ ២-​សិក្សា​ទៅ​លើ​ការងារ​រៀបចំ​អភិវឌ្ឍ​សហគមន៍​ពលរដ្ឋ​ក្នុង​តំបន់​អង្គ​រថា​តើ​អភិរក្ស​បេតិកភណ្ឌ​ជាមួយនឹង​ការ​អភិវឌ្ឍ​សហគមន៍​មនុស្ស​មាន​តុល្យភាព​រវាង​គ្នា​ដែរ ឬទេ ។
ប្រតិភូ​មក​ពី​ប្រទេស​ចំនួន​៧ ក្នុង​តំបន់​អាស៊ាន​បាន​សម្រេច​ជ្រើសរើស​យក​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប​ធ្វើ​ជា​គោលដៅ​ដើម្បី​ធ្វើ​កម្មសិក្សា ។

លោក​អឹុ​ម សុខ​រិ​ទ្ធី យល់​ថា​ការ​អភិរក្ស​បេតិកភណ្ឌ​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ។ មាន​ន័យ​ថា​ការ​រៀបចំ​តំបន់​បេតិកភណ្ឌ​ដែល​មានការ​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​បាន​ល្អ​ដែល​អន្តរជាតិ​ទទួលស្គាល់ ។ ការ​គ្រប់គ្រង​បេតិកភណ្ឌ​ពិភពលោក​ឈានមុខ​ជាងគេ​នៅ​តំបន់​អង្គរ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស ផ្សេង​ៗ​យក​ធ្វើ​ជា​គំរូ ។

ការ​រៀបចំ​ឱ្យ​មាន​ផែនការ​គ្រប់គ្រង​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​អាជ្ញាធរ​ជាតិ​អប្សរា គិតគូរ​តាំងពី​ឆ្នាំ​២០០៤​មក​ដល់​សព្វ​ថ្ងៃនេះ ។ ដូច្នេះ​ហើយ​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិក្ខា​កាម​ទាំងអស់​នឹង​មាន​ផល​វិជ្ជមាន ។ ពួក​គេ​នឹង​ប្រមូល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន ហើយ​រៀនសូត្រ​ស្រង់​យក​បទ​ពិសោធន៍​ពី​អាជ្ញាធរ​អប្សរា សម្រាប់​ចងក្រង​ជា​ឯកសារ ដើម្បី​យក​ទៅ​អនុវត្ត​នៅ​តំបន់ផ្សេង​ៗ​ទៀត ។

ក្រុម​ប្រតិភូ​ក៏​បាន​ស្តាប់​បទ​បង្ហាញ​ពី​អ្នក ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ស្តី​ពី​ការងារ​អភិរក្ស​, អភិវឌ្ឍ​សហគមន៍​, ការ​គ្រប់គ្រង​ទឹក​, ការ​គ្រប់គ្រង​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​កសិកម្ម​ធម្មជាតិ​គ្មាន​ជាតិ​គីមី ហើយ​ពួក​គេ​បាន​ឈ្វេងយល់​ពី​ការ​រស់នៅ និង​ពី​ទេសចរណ៍​សហគមន៍​របស់​អ្នក​ភូមិ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ