ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ឱសថស្ថាន​ចំនួន ០៦ នៅ​ក្រុង​ស្វាយរៀង រកឃើញ​អាល់កុល​ក្លែងក្លាយ ១​កាន និង ៤៥​យួរ ស្មើ ៣០០​លីត្រ​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ព្រឺ​ក​ថ្ងៃ​អង្គារ ទី​១៨ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​សាខា ក ប ប ខេត្តស្វាយរៀង​ដឺ​ក​នាំ​ដោយ​លោក​ផឹង…

ខេត្តស្វាយរៀង​៖ នៅ​ព្រឺ​ក​ថ្ងៃ​អង្គារ ទី​១៨ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​សាខា ក ប ប ខេត្តស្វាយរៀង​ដឺ​ក​នាំ​ដោយ​លោក​ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប ខេត្តស្វាយរៀង បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​អាល់កុល ជែ​ល​លាងដៃ និង​តាមដាន​តំលៃ​ទំនិញ ជាពិសេស​តំលៃ​អាល់កុល ស្លាក​សញ្ញា តំលៃ​ម៉ាស់ នៅតាម​បណ្ដា​ឱសថស្ថាន ស្ថិតក្នុង​ក្រុង​ស្វាយរៀង​។​

​លោក ផឹង និល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សកម្មភាព​ក្រុមការងារ​ត្រួតពិនិត្យ និង​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ទៅលើ​អាល់កុល ជែ​ល​លាងដៃ នៅតាម​ឱសថស្ថាន ចំនួន ០៦ ទីតាំង និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម ទៅលើ​អាល់កុល និង​ជែ​ល​លាងដៃ​ទាំង ០៦ ទីតាំង ដើម្បី​ស្វែងរក​អាល់កុល​ក្លែងក្លាយ​។

​ជា​លទ្ធផល ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​អាល់កុល​ក្លែងក្លាយ នៅក្នុង​ឱសថស្ថាន​ទាំងនោះ គឺមាន​ដាក់លក់​អាល់កុល​ក្លែងក្លាយ «​អាល់កុល ០១ កាន ស្មើ ៣០ លីត្រ​» និង​អាល់កុល​ដាក់​ដប​ចំនួន ៤៥ យួរ ក្នុង ១​យួរ មាន ១២​ដប ក្នុង ១​ដប​ស្មើ ០,៥​លីត្រ ស្មើ ២៧០​លីត្រ សរុប ៣០០​លីត្រ​។​

​បន្ទាប់មក មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ ដកហូត​ទំនិញ​អាល់កុល​ក្លែងក្លាយ​ទាំងនោះ យកទៅ​ដុត​កម្ទេចចោល​។

​លោក ផឹង និល បាន​បន្តថា អាល់កុល​ក្លែងក្លាយ​ទាំងនេះ អាច​ប៉ះពាល់​លើ​សុខភាព រួមមាន រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ និង​អាចឈាន​បាត់បង់​ជីវិត ក្នុងករណី​យកទៅ​លាយ​ជាមួយ​ស្រា ដោយ​បរិភោគ​លើស​កម្រិត​។

​ជាមួយគ្នានេះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​អាជីវករ និង​អ្នក​នាំចូល​អាល់កុល​ទាំងអស់ ចូលរួម​សហការ​នឹង​អាជ្ញាធរ ដោយ​នាំចូល​នូវ​អាល់កុល​សុទ្ធ​។ ចំពោះ​ប្រជាពលរដ្ឋ​វិញ ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​មើល​ស្លាក​សញ្ញា និង​ប្រភព​ឱ្យបាន​ត្រឹមត្រូវ មុននឹង​ទិញយក​មកប្រើប្រាស់​។

​ចំពោះ​មហាជន​វិញ បាន​លើកឡើងថា សមត្ថកិច្ច គួរតែ​ធ្វើ​កំណត់ហេតុ​ដកហូត រួច​ធ្វើការ​ផាកពិន័យ​ឲ្យ​ធ្ងន់ធ្ងរ និង​ដាក់ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​ឱសថស្ថាន ដែល​ប្រព្រឹត្តិ​ល្មើស ដាក់​លក់ទំនិញ​ក្លែងក្លាយ​ទាំងនោះ ដើម្បី​ឲ្យ​រាងចាល​។ បើ​គ្រាន់តែ​ពិនិត្យឃើញថា ក្លែងក្លាយ​ហើយ​ដកហូត រួច​យកទៅ​ដុតបំផ្លាញ​ចោល ហើយ​ជនល្មើស​រួចខ្លួន តើ​មានអី​រាងចាល នៅតែ​ប្រព្រឹត្តិ​ដដែលៗ​? រីឯ​សមត្ថកិច្ច ក៏​ឃើញតែ​បង្ក្រាប​។ ចុះបើ​សមត្ថកិច្ច មិន​ចុះ​ពិនិត្យ​ទេ តើ​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ទៅជា​យ៉ាងណា​?៕ វ៉ាន់ ប៊ុនធឿន


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ