ក្រុមការងារសម្អាតប្រាសាទរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្លៃបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរ
- សៀមរាប
ខេត្តសៀមរាប៖ ក្រុមការងារសម្អាតប្រាសាទ ម៉្លេះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាត ដូចដែលសាធារណជន បានឃើញនោះទេ។ ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុងនិងក្រៅប្រាសាទ។ មួយទៀតនោះ គឺបារស្លែ និងរុក្ខជាតិក្នុងទឹក។ល។
សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បាន និងកំពុងធ្វើជាប្រចាំហើយនោះ។
យ៉ាងណា កិច្ចការទាំងអស់នេះ មិនអាចខ្វះការ ចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយ ក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាននៃរមណីយដ្ឋានរបស់មនុស្សជាតិ៕ ច័ន្ទ រស្មី










ចែករំលែកព័តមាននេះ