លោក ប៉ុ​ល​ហំ​ម ​និង​អតីតមន្ត្រី​គណបក្សប្រឆាំង​ម្នាក់​ទៀត​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ុ​ល​ហំ​ម ​និង​អតីតមន្ត្រី​គណបក្សប្រឆាំង​ម្នាក់​ទៀត​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

3 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ប៉ុ​ល ហំ​ម អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីតមន្ត្រី​បក្ស​នេះ​ម្នាក់​ទៀត សម្រេច​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ ។ យោង​តាម​លិខិតស្នើ​សុំ​របស់​លោក…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ប៉ុ​ល ហំ​ម អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីតមន្ត្រី​បក្ស​នេះ​ម្នាក់​ទៀត សម្រេច​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ ។

យោង​តាម​លិខិតស្នើ​សុំ​របស់​លោក ប៉ុ​ល ហំ​ម និង​លោក ផា​ន់ ច័ន្ទ​សាក់​ដាក់​ពាក្យ​ស្នើ​សុំ​សម្តេច​ក្រឡាហោម​ស ខេ​ង នៅ​ថ្ងៃ​ទី​១៨​ឧសភា ឆ្នាំ​២០២១​ថា​« ខ្ញុំ និង​លោក​ផា​ន់ ច័ន្ទ​សាក់ អតីត​សមាជិក​គណៈកម្មាធិការ​អចិ​ន្ត្រៃ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីការ​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​» ។

Picture

ប្រភព​បន្ត​ថា ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​បង្ក​លក្ខណៈ​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួល​បាន​នីតិសម្បទា ធ្វើ​នយោបាយ ឡើង​វិញ ។ ដូចនេះ​ខ្ញុំបាទ​សូម​ស្នើ​សុំ​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​តាម​នីតិវិធី​ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​រូប​ខ្ញុំ ដោយ​ក្តី​អនុគ្រោះ ។

សូម​ជម្រាប​ថា រហូត​មក​ដល់​ថ្ងៃ​១៨ ឧសភា​នេះ ក្រុម​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដូច​ជា លោក អ៊ូ ច័ន្ទ​រ័​ត្ន លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ លោក មា​ជ សុ​វ​ណ្ណា​រ៉ា លោក សុ​ន ឆ័​យ លោក មុត ច​ន្ថា លោក តាន គឹ​ម​ឈ​ន លោក វ៉ា សា​ម៉ុ​ន លោក ជុំ ច័ន្ទ​ដា​រិ​ន លោក ទូត ឃឿ​ត លោក ឡា​ត់ លិ​តេ​យ្យ លោក ឡុ​ង គឹ​ម​ឃ​ន និង​លោក យង់ ផា​ន់​ណេ​ត ព្រមទាំង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិត​របស់​លោក កឹ​ម សុខា ។

Picture

បើ​តាម​អ្នកវិភាគ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ពួក​គាត់​អស់ជំនឿ និង​អស់សង្ឃឹម​ទៅ​លើ​គណបក្ស​ដែល​រលាយ​ហើយ មិន​អាច​រស់​ឡើង​វិញ ព្រោះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ដែល​ពួក​គាត់​ទន្ទឹងរង់ចាំ​ការ​រស់​ឡើង​វិញ នៃ​អតីត​គណបក្ស​របស់​ខ្លួន​ទៅ​តាម​ការ​ឃោសនា​អកុសល​របស់​លោក សម រ​ង្ស៊ី ។

ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ មើល​មិន​បានឃើញ​នូវ​ពន្លឺ​អ្វី សូ​ម្បី​តែ​បន្តិច ។

គួរ​បញ្ជាក់​ថា អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១៨​នាក់ ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​ចេញ​សាលដីការ សម្រេច​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលក្រម​តុលាការ ។

គួរ​បញ្ជាក់​ថា​ករណី​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​លើក​ឡើង បើសិន​អតីត​គន​បក្ស​ប្រឆាំង​ធ្វើ​លិខិតស្នើ​សុំ​ត្រឹមត្រូវ​តាម​ច្បាប់​ក្រសួង​នឹង​ពិនិត្យ​ក្នុង​ការ​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៕