ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​ក្នុង​ខេត្តកំពត​នៅ​ទ្រឹង ​ខណៈ​អ្នកទិញ​ចង់បាន​តម្លៃ​ទាប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ សកម្មភាព​នៃ​ការ​ទិញ​លក់​ដីធ្លី មានការ​ថមថយ​ខ្លះ តែ​តម្លៃ​ហាក់​មិន​មានការ​ប្រែប្រួល​នោះ​ទេ បើ​ទោះបីជា​អ្នកទិញ​ចង់បាន​តម្លៃ​ទាប ដោយ​គិត​ថា​ក្នុង​វិបត្តិ​យ៉ាងណា​ក្ដី​តែ​អ្នកលក់​នៅ​រក្សា​តម្លៃ​ថេរ ។ បើ​តាម​លោក​កែវ…

រាជធានី​ភ្នំពេញ ៖ ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ សកម្មភាព​នៃ​ការ​ទិញ​លក់​ដីធ្លី មានការ​ថមថយ​ខ្លះ តែ​តម្លៃ​ហាក់​មិន​មានការ​ប្រែប្រួល​នោះ​ទេ បើ​ទោះបីជា​អ្នកទិញ​ចង់បាន​តម្លៃ​ទាប ដោយ​គិត​ថា​ក្នុង​វិបត្តិ​យ៉ាងណា​ក្ដី​តែ​អ្នកលក់​នៅ​រក្សា​តម្លៃ​ថេរ ។

បើ​តាម​លោក​កែវ សុ​ជាតិ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia ប្រចាំ​ខេត្តកំពត​បានឱ្យ​ដឹង​ថា នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩ ថ្វី​ត្បិត​តែ​សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត​មានការ​ថមថយ​បន្តិច​ក្ដី តែ​តម្លៃ​ហាក់​នៅ​ទ្រឹង​ល្អ​ណាស់ ដែល​ធ្វើ​ឱ្យ​ការ​ចរចា​ពី​រឿង​តម្លៃ​មិនសូវ​ត្រូវរ៉ូវ​គ្នា ព្រោះ​អ្នកលក់​ចង់បាន​តម្លៃ​ខ្ពស់ ចំណែក​អ្នកទិញ​វិញ ចង់បាន​តម្លៃ​ទាប​ជាង​ទីផ្សារ ។

លោក​បន្ត​ថា អ្នកមាន​លុយ​គេ​ចង់បាន​ដី​នៅ​តំបន់​ល្អ​ហើយ​តម្លៃ​ទាប​ជាង​ទីផ្សារ​ប្រមាណ​៤០​ទៅ​៥០​ភាគរយ ចំនែក​អ្នកលក់​វិញ​ចង់បាន​តម្លៃ​ទីផ្សារ​ឬ​ក្រោម​ទីផ្សារ​បន្តិច ដូច​ជា​បញ្ចុះ​ត្រឹម​២០​ភាគរយ​ក៏​ពួក​គេ​លក់​ដែរ តែ អ្នកទិញ​ចង់បាន​ទាប​ជាង​នេះ ទើប​ធ្វើ​ឱ្យ​ការ​ចរចា​ពី​តម្លៃ​ដី​មិន​ត្រូវរ៉ូវ​គ្នា​និង​ធ្វើ​ឱ្យ​ការ​ទិញ​លក់​មិនសូវ​មាន​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បន្ថែម​ថា ថ្វី​ត្បិត​តែ​សកម្មភាព​នៃ​ការ​ទិញ​លក់​ដីធ្លី និង​អចលនទ្រព្យ​នៅ​ក្នុង​ខេត្តកំពត​មិនសូវ​មាន​ក្ដី​តែ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​នេះ​នៅ​តែ​បន្ត​ជា​សាងសង់​ជា​ពិសេស​គម្រោង​របស់​វិនិយោគិន​ក្នុងស្រុក​ដែល​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​សាងសង់ ។

បើ​តាម​លោក​លឹ​ម រ​ដ្ឋា ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត​និង​កែប​ក៏​បានឱ្យ​ដឹងផង ក្នុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​ការ​ទិញ​លក់​ពិតជា​មានការ​ថមថយ​មែន​ជា​ពិសេស​ក្នុងអំឡុងពេល​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល ដែល​ធ្វើ​ឱ្យ​អ្នកទិញ​ដី​មួយ​ចំនួន​ត្រូវ​ជាប់​គាំង​ក្នុងផ្ទះ​មិន​អាច​ចេញ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​បាន ។​លោក​ថា​៖«​ទោះបីជា​សកម្មភាព​នៃ​ការ​ទិញ​លក់​មានការ​ថមថយ​ក្ដី តែ​តម្លៃ​មិន​មានការ​ប្រែប្រួល​ធ្លាក់​ចុះ​នោះ​ទេ ។ បើ​មាន​គឺ​មាន​សម្រាប់​តែ​ម្ចាស់​ដី​ដែល​ត្រូវការ​លក់​បន្ទាន់​និង​ត្រូវការ​លុយ​ប្រើ​ការ​ក្នុង​ពេល​វិបត្តិ​នេះ​ទេ តែ​មិន​ច្រើន​នោះ​ឡើយ » ។

លោក​ឌឹ​ត ច​ណ្ណា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី ក៏​បានឱ្យ​ដឹងផង​ដែរ​ថា អ្នកមាន​លុយ​គេ​នៅ​រក្សា​លុយ​របស់​គេ​ដដែល ហើយ​ជា​ពេលវេលា​ដែល​គេ​ត្រូវ​រង់ចាំ​មើល ពី​ស្ថានភាព តែ​បើសិនជា​ដី​តំបន់​ណា​ដែល​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ​និង​គិត​ថា​អាច​ចំណេញ​នៅ​ពេល​អនាគត​គឹ​នឹង​ចាប់​ឱកាស​នោះ ដើម្បី​ទិញ​ទុក​ចំណេញ​នៅ​ពេល​ចប់​វិបត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ