ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់ថ្ងៃទី១៧ឧសភា នៅទូទាំងប្រទេស​ ចាក់វ៉ាក់សាំងបានជាង ២,១លាននាក់ ស្មើ ២១%

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី១៧ ខែឧសភានេះថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេស…

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី១៧ ខែឧសភានេះថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងបានសរុប ២ ១០០ ១៥១នាក់ ស្មើនឹង ២១%​។​ ចំនួននេះ បូកបញ្ចូល​ទាំង​ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្រសួងការពារជាតិ​ផងដែរ​។​

សេចក្តីប្រកាស បង្ហាញថា ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងសរុប ២ ១០០ ១៥១នាក់ គឺមានអ្នកចាក់វ៉ាក់សាំង ប្រភេទ Sinopharm ចំនួន ៩០៣ ៥២២នាក់។ ប្រភេស Covishield ( AstraZeneca ) ១៥៧ ០៣៣នាក់ និងប្រភេទ Sinovac ១ ០៣៩ ៥៩៦​នាក់​។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញថា មកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានអ្នកចាក់វ៉ាក់សាំង ដូសទី២ បានចំនួន ១ ២៣២ ៩២៨នាក់​។

ជាមួយគ្នានោះ របាយការណ៍របស់ក្រសួងការពារជាតិ បង្ហាញថា ចាប់ពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំង​ដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុប​ចំនួន ១ ០១១ ០០៤នាក់។ ក្នុងនោះ ប្រជាពលរដ្ឋ នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ឧសភា ដល់ថ្ងៃទី១៧ឧសភា​ ចាក់បាន​ចំនួន ៧០៧ ៥៧២​នាក់៕​