ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រកាត់ដេរ សាន់បូរ នៅស្រុកបាទី ខេត្តតាកែវ ១សប្តាហ៍ ឆ្លងកូវីដ ១៤៥នាក់

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសពី​ករណីឆ្លងកូវីដ១៩ ដែលទើបរកឃើញថ្មី ៥១នាក់ទៀត កាលពី​ថ្ងៃទី១៦ ខែឧសភា​។ ក្នុងនោះ មានកម្មករកាត់ដេរ រោងចក្រ…

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសពី​ករណីឆ្លងកូវីដ១៩ ដែលទើបរកឃើញថ្មី ៥១នាក់ទៀត កាលពី​ថ្ងៃទី១៦ ខែឧសភា​។ ក្នុងនោះ មានកម្មករកាត់ដេរ រោងចក្រ សាន់បូរ នៅស្រុកបាទី ចំនួន ៣៣នាក់​។

បើរាប់ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានប្រកាសពីករណីរកឃើញអ្នកកើតជំងឺកូវីដ១៩ នៅ​រោង​ចក្រ សាន់​បូរ ក្នុង​​ស្រុក​បាទី ម្នាក់ បន្តបន្តបន្ទាប់មកទៀត នៅ​ថ្ងៃទី៩ ចំនួន ៨នាក់។ ១០ឧសភា ១៧នាក់។ ថ្ងៃទី១២​ឧសភា ចំនួន ៤នាក់។ ថ្ងៃទី​១៣ឧសភា ចំនួន ៣៧នាក់។ ថ្ងៃទី១៥ឧសភា ចំនួន ៤៥នាក់។ ថ្ងៃទី១៦ឧសភា ចំនួន ៣៣នាក់។ ដូច្នេះសរុប ចាប់ពីថ្ងៃ​ទី​៨​ ខែ​ឧសភា ​ដ​ល់​​ថ្ងៃ​​ទី​​១៦ ​ខែ​ឧសភា ​ចំនួន ១៤៥​នាក់​៕