ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​ក្រុមការងារ​អន្តរក្រសួង សិក្សា​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត សម្រាប់​ការ​គ្រប់គ្រង​ឧកញ៉ា ផ្តល់​គោរមងារ និង​ដកហូត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញ​សេចក្តីសម្រេច ស្តី​ពី ការ​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត សម្រាប់​ការ​គ្រប់គ្រង​ឧកញ៉ា ការ​ផ្តល់​គោរមងារ​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញ​សេចក្តីសម្រេច ស្តី​ពី ការ​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត សម្រាប់​ការ​គ្រប់គ្រង​ឧកញ៉ា ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​ដកហូត​គោរមងារ​ឧកញ៉ា ។

ក្នុង​សេចក្តីសម្រេច​មាន​លោក ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អនុប្រធាន និង​មាន​សមាជិក ១០​រូប​ផ្សេង​ទៀត ក្រុម​ដែល​ការងារ​អន្តរក្រសួង​នេះ មាន​ភារកិច្ច​ដូច​ខាងក្រោម ៖

  • សិក្សា​ស្រាវជ្រាវ ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត សម្រាប់​ការ​គ្រប់គ្រង​ឧកញ៉ា ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​ដកហូត​គោរមងារ​ឧកញ៉ា
  • សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​ការ​គ្រប់គ្រង​ឧកញ៉ា ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​ដកហូត​គោរមងារ​ឧកញ៉ា
  • សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម
  • ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើ​ឱ្យ​ការ​រៀបចំ
  • រៀបចំ​បែបបទ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​ឧកញ៉ា ការ​ស្នើ​សុំ​ផ្តល់​គោរមងារ​ឧកញ៉ា អ្នកឧកញ៉ា និង​ការ​ដកហូត​គោរមងារ​ឧកញ៉ា
  • ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​ជូន សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់​យោបល់​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់
  • រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ សម្រេច
  • បំពេញភារកិច្ច​ផ្សេង​ៗ​ទៀត​តាម​ការ​ចាំបាច់ ។

​សេចក្តីសម្រេច របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មានដូចខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ