ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​១២នាក់ជិះឡាន១គ្រឿងចេញ​ពីភ្នំពេញ​មក​ដល់​ខេត្ត​ស្ទឹងត្រែង ​ក៏​រកឃើញវិជ្ជមានម្នាក់​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្តឈ្នួល​មក​ពី​ភ្នំពេញ​ចូល​ខេត្តស្ទឹងត្រែង​មាន​ចំនួន​១២​ត្រូវ​បាន​ក្រុមការងារ​ឆ្លើយ​តប​

ខេត្តស្ទឹងត្រែង​៖ អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្តឈ្នួល​មក​ពី​ភ្នំពេញ​ចូល​ខេត្តស្ទឹងត្រែង​មាន​ចំនួន​១២​ត្រូវ​បាន​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ត្រួតពិនិត្យ​និង​ធ្វើតេស្ត​រហ័ស​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​លើ​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​១៧​ ឧសភា​ ឆ្នាំ ​២០២១​ នៅ​ច្រកអូ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

លោក ទន់ វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុខា​ភិបាល​និង​ជា​ប្រធាន​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់​តាម​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មនុស្ស១២​នាក់​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​កាន់​ខេត្តស្ទឹងត្រែង​បាន​ពិនិត្យ​និង​ធ្វើតេស្ត​រហ័ស​ឃើញ
វិជ្ជមាន​កូ​វី​ដ​១៩​។​

ស្ត្រី​ម្នាក់​​ដែលរកឃើញករណី​វិជ្ជមាន​ខាងលើ​​ឈ្មោះ ទឹម ឆវី អាយុ​៥០​ មក​ពី​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ​។

លោក​បន្ត​ថា ​មនុស្ស​ទាំង​១២​នាក់​ខាងលើ​ ​ក្នុង​នោះ​មាន​ប្រុស​៤​នាក់​ ស្រី​៨​នាក់ ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​​មួយគ្រឿង​ម៉ា​ក​ស៊ីណា​ ពាក់​ស្លាកលេខ​ 2AQ.9204 ​៕

​ក្រោយពី​​ពិនិត្យ​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ក្រុមការងារ​ឆ្លើយ​តប​រហ័ស​មន្ទីរ​សុខាភិបាល​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​ព្យាបាល​នៅ​មណ្ឌល​កម្រិត​២​មន្ទីរពេទ្យ​ខេត្ត​។​ចំណែក​មនុស្ស​១១នាក់​ទៀត​ក្រុមការងារ​បាន​ធ្វើតេស្ត​ជា​លើក​ទី​១​ហើយ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​កម្រិត​១​ស្ថិត​នៅ​សាលារៀន​ស្រុក​សៀម​បូក​ហើយ​កំពុង​បន្ត​ធ្វើតេស្ត​និង​យក​សំណាក​ជា​លើក​ទី​២​ក្រោយ​៧២​ម៉ោង​ម្តងទៀត​ដែល​ជាសំណាក​ប៉ះពាល់​ដោយ​ផ្ទាល់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ