ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​ជា​នីតិវិធី​ប្រ​តិ​ប​តិ្ត​ការ​ស្តង់ដារ​មួយ ដើម្បី​​ត្រួតត្រា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ស្នើ​គ្រូពេទ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ដើម្បី​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​កូ​វី​ដ​១៩ សម្រាប់​គ្រប់​អ្នកជំងឺ​ទាំងអស់ នៅ​ពេល​ចូល​ទៅ​កាន់​មណ្ឌល​សុខភាព គឺជា​នីតិវិធី​ប្រ​តិ​ប​តិ្ត​ការ​ស្តង់ដារ​មួយ ដើម្បី​ការពារ និង​ត្រួតត្រា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ស្នើ​គ្រូពេទ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ដើម្បី​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​កូ​វី​ដ​១៩ សម្រាប់​គ្រប់​អ្នកជំងឺ​ទាំងអស់ នៅ​ពេល​ចូល​ទៅ​កាន់​មណ្ឌល​សុខភាព គឺជា​នីតិវិធី​ប្រ​តិ​ប​តិ្ត​ការ​ស្តង់ដារ​មួយ ដើម្បី​ការពារ និង​ត្រួតត្រា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

ក្នុង​ពី​ធី​ទទួល​ឧបករណ៍​តេស្ត​ពី​ក្រុមហ៊ុន​ភើ​ណូ​ដ រី​ខា​ដ ខេ​ម​បូ​ដ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​សុខាភិបាល​លោក​វេជ្ជបណ្ឌិត សាស្ត្រ​ចា​រ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិ បាល​មាន​ប្រសា​ស​ន៌​ថា « ការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ដើម្បី​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​កូ​វី​ដ​១៩ សម្រាប់​គ្រប់​អ្នកជំងឺ​ទាំងអស់​នៅ​ពេល​ចូល​ទៅ​កាន់​មណ្ឌល​សុខភាព គឺជា​នីតិវិធី​ប្រ​តិ​ប​តិ្ត​ការ​ស្តង់ដារ​មួយ ដើម្បី​ការពារ និង​ត្រួតត្រា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បន្ត​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេវា​សុខភាព និង​ធានា​បាន​នូវ​ភាព​ទៀងទាត់ នៅ​មន្ទីរពេទ្យ​រដ្ឋ ក្រសួង​សូម​ណែនាំ​អោយ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ប្រើប្រាស់​តេស្ត​រហ័ស ដើម្បី​ធ្វើតេស្ត​កូ​វី​ដ និង​ដាក់​អ្នកជំងឺ​ដោយឡែក បើ​ចាំបាច់ ភើ​ណូ​ដ រី​ខា​ដ ហ្គ្រុ​ប ដែល​មាន​ទី ស្នាក់​ការ​កណ្តាល​នៅ​ទី​ក្រុងប៉ារីស​នៃ​ប្រទេស​បារាំង គឺជា​អ្នក​ផលិត​ប្រភេទ​ស្រាល​ដែល​ល្អ​ជាងគេ ឈានមុខ​គេ លំដាប់ថ្នាក់​លេខ​២ នៅ​លើ​ពិភពលោក ។

ចំណែក​លោក ដា​រិ​ន អុង អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ខាងលើ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ប្រគល់ និង​ទទួល​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​សុខាភិបាល​ថា លោក​បាន​គាំទ្រ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹ​ត្កិ​ការ​ណ៌​សហ​គម​ន៌ ២០​កុម្ភ​: ។

លោក​ថា​«​ខ្ញុំ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការ​រួមចំណែក​ការពារ ការ​ចម្លង និង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ។ បាន​ប្រគល់​ឧបករណ៍​តេស្ត​កូ​វី​ដ​រហ័ស​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១៦០​តេស្ត​ឃី​ត ស្មើនឹង ៤,០០០​តេស្ត ជូន​ក្រសួងសុខាភិបាល ដើម្បី​យក​ទៅ​ឧបត្ថម្ភ​មន្ទីរ ពេទ្យ​បង្អែក​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា នេះ​ជា​លើក​ទី​២ ហើយ ដែល​ក្រុមហ៊ុន​បាន​ជួយ​គាំទ្រ​ដល់​រាជរ​ដ្ឋា ភិ​បាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​វី​ដ ១៩ ក្នុង​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​ចម្លង និង​រីក​រាលដាល​នៃ​វីរុស​នេះ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បន្ត​ថា ដោយ​បាន​ស្វែង​យល់​ច្បាស់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​កូ​វី​ដ​១៩ នៅ​កម្ពុជា ឧបករណ៍​តេស្ត​រហ​ស័​នេះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​បុគ្គលិក​ពេទ្យ​ជួរ​មុខ ពេទ្យ​ស្ម័គ្រ​ចិ ត្ត​និង​វេជ្ជបណ្ឌិត ឱ្យ​ដំណើរការ​តេស្ត​កូ​វី​ដ​១៩ បាន​រហ័ស និង​ដឹង​ពី​លទ្ធផល តេស្ត​បាន លឿន​ជាង​មុន ពីព្រោះ​ឧ​បករ​ណ៌​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​ប្រើប្រាស់​នូ វ​បច្ចេកវិជ្ជា​ទំនើប ដើម្បី​ព​ន្លឿ​ន​ល្បឿន​តេស្ត ប្រកបដោយ​ភាព​ត្រឹមត្រូវ គុណភាព និង​សុវត្ថិភាព ។

លោក​បញ្ជាក់​ថា​៖« ក្នុង​នាម​ជា​ធុ​រ​:​កិច្ច​ដែល​ផ្តោត​ចំបង​លើ​និរន្តរភាព​និង​ទំនួល​ខុស​ត្រូវ ភើ​ណូ​ដ រី​ខា​ដ ហ្គ្រុ​ប (Pernod Ricard Group) និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន នៅ​ជុំវិញ​ពិភពលោក បាន​ផ្តួចផ្តើម​នូវ​គំនិត ដែល​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​រា ជ​រដ្ឋាភិបាល​ក្នុងស្រុក ក្នុង​គ្រា​លំបាក​នេះ ។ យើង​សង្ឃឹមថា ការ​ចូលរួម​ចំណែក​របស់​យើង​នៅ​ថ្ងៃនេះ​អាច​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ក្នុង​ការងារ ដ៏​សំខាន់​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​បន្ថែម​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ពិតជា​ឆ្លុះ​បញ្ចាំង ឱ្យ​ឃើញ​អំពី​ស្មារតី​រួសរាយ​រាក់ទាក់ (the conviviality) ដែល​ស្ថិត​នៅ​ចំ​ចំណុចកណ្តាល​នៃ​បេះដូង​របស់​យើង​នោះ​គឺ​វប្បធម៌​នៃ​ការ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ