ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកស្រែករដូក​​រណែល

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ពួកក្មេង​ទំនើង​ចំនួន​០២​ក្រុម​ប្រដាប់​ដោយ​កាំបិត​និង​ពូថៅ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​របួស​ចំនួន​ចំនួន​០៣​នាក់​ ត្រូវ​សមត្ថកិច្ច​ដឹក​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ស្នងការ​ខេត្ត រីឯ​ភាគី​ម្ខាង​ទៀត​ដែល​ច្បាំង​ឈ្នះ ហើយ​ត្រូវ​គេ​ដឹង​ថា ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​ជិះ​គេចខ្លួន​បាត់…

ខេត្តបាត់ដំបង​ ៖ ពួកក្មេង​ទំនើង​ចំនួន​០២​ក្រុម​ប្រដាប់​ដោយ​កាំបិត​និង​ពូថៅ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​របួស​ចំនួន​ចំនួន​០៣​នាក់​ ត្រូវ​សមត្ថកិច្ច​ដឹក​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ស្នងការ​ខេត្ត រីឯ​ភាគី​ម្ខាង​ទៀត​ដែល​ច្បាំង​ឈ្នះ ហើយ​ត្រូវ​គេ​ដឹង​ថា ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​ជិះ​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​១៦ ឧសភា នៅ​ចំណុច​ខាង​អតីតសាច់​គោ​អាំង​ផ្សា​រលើ​១ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

មន្ត្រី​នគរបាល​ក្រុង​បាត់ដំបងប៉ុន្មាន​នាក់បាន​ជួយ​អន្តរា​គម​ន៍​ភ្លាម​ៗ​ដល់​កន្លែង​កើតហេតុ តែ​ទៅ​ទាន់​ភាគី​ម្ខាង​ដែល​ច្បាំង​ចាញ់​គេ​រង​របួស​ចំនួន​០៣​នាក់ ដែល​កំពុង​ដេក​ស្រែក​ប្រកាច់ប្រកិន ខណៈ​ក្រុម​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​០២​គ្រឿង​ដែល​ទ​ទូល​ជ័យ​ជំនះ បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រ​មោល​។ ប៉ុន្តែ​រហូត​មក​ដល់​ត្រឹមម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ឧសភា នេះ សមត្ថកិច្ច​នូវ​មិន​ទាន់​ទ​ទួល​បាន​ពាក្យបណ្ដឹង​ពី​ភាគី​ណាមួយ​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ពី​សមត្ថកិច្ច ដែល​បាន​ចុះ​ជួយ​អន្តរា​គម​ន៍ នៅ​ពេល​កើតហេតុ​។

ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ភាគី​ម្ខាង​ដែល​ច្បាំង​ចាញ់​គេ​រហូត​រង​របួស​ចំនួន​០៣​នាក់ ពេល​នេះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យនៃ​ស្នងការ​ខេត្ត​នៅឡើយ មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ទេ រីឯ​ភាគី​ម្ខាង​ទៀត​ដែល​ទ​ទូល​ជ័យ​ជំនះ ក៏​គេ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ដែរ​។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ការ​ជិះ​ម៉ូតូ​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​សាហាវរវាង​ពួក​ជន​អន្ធពាល​ចំនួន​០២​ក្រុម​ខាងលើ​នេះ បើ​តាម​ប្រភព​
ព័​ត៌មានបាន​ឲ្យ​ដឹង​ថា ជនពាល​ទាំង​០២​ក្រុម​នេះ ដំបូង​បាន​ប៉ះទង្គិច​គ្នា​នៅ​ម​ម្ដុំ​សួនច្បារ​សម្ដេច​ក្រឡាហោម ហើយ​ភាគី​ដែល​ចាញ់​គេ​មាន​បក្សពួក​ចំនួន​០៥​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​រត់​ឆ្ពោះទៅ​កាន់​ចំណុច​កើតហេតុ​ខាងលើ រីឯ​ភាគី​ម្ខា​​ង​ទៀត​ដែល​បក្សពួក​ប្រហាក់ប្រហែល​គ្នា បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ដេញ​តាម​កាប់​ពីក្រោយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ជិះរ​ត់ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ភាគី​ដែល​ចាញ់​បាន​ជិះ​ម៉ូតូ​បុក​ម៉ូតូ​គេ​ផ្សេង​ទៀត​បណ្ដាល​ឲ្យ​ដួល ទើបត្រូវ​គូសត្រូវ​ដែល​ជិះ​ដេញ​តាម​ពីក្រោយ​យ៉ាង​ប្រកិតតាម​ទាន់​ដក​កាំបិត​កាប់​យ៉ាង​ឃោ​រឃៅ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ភាគី​ចាញ់​ដែល​មាន​គ្នា​០៥​នាក់ រង​របួស​០៣​នាក់ ខណៈ​០២​នាក់​ទៀត​រំដោះខ្លួន​រួច រីឯ​ភាគី​ដៃដល់​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​បាត់​អស់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។

នៅ​ក្នុង​ឆាកប្រយុទ្ធ​គ្នា​ដ៏​ឃោរ​ឃៅ​រវាង​ពួក​ជនពាល​ទាំង​០២​ក្រុម​ខាងលើ​នេះ មិន​មាន​ហេតុផល​អ្វី​ផ្សេង​ពី​នេះ​ទេ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​អន្តរា​គម​ន៍បាន​វាយតំលៃ​បែប​ប៉ាន់​ស្មានថា មុន​ពេល​ជិះ​ដេញ​កាប់​គ្នា​តាម​ដងផ្លូវ ទំនង​ពួក​គេ​បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ម្ដង​មែន ហើយ​ភាគី​ដែល​ជិះ​រត់​នេះ​ទំនងជា​ចាញ់​គេ ព្រោះ​ពេល​ត្រូវ​ភាគី​ម្ខាង​កាប់​ឲ្យ​របួស​ដេក​ដី សមត្ថកិច្ច​បាន​រក​ឃើញ​ក្រុម​ដែល​ចាញ់​នេះ មាន​ពូថៅ​ចំនួន​០១ ដែល​ពួក​គេ​ដាក់​ជាប់​ខ្លួន​។ ដូច្នេះ​បាន​ន័យ​ថា ជន​ទាំង​០២​ក្រុម​នេះ សុទ្ធតែ​ជា​ជនបង្ក
ប​ញ្ហា​ដូច​គ្នា គ្មាន​ភាគី​ណាមួយ​ដែល​ជា​ជន​រង​គ្រោះ​ទេ​។

ទោះ​យ៉ាងណា ​ពេល​នេះសមត្ថកិច្ច​កំពុង​រង​ចាំ​ទ​ទួល​ពាក្យបណ្ដឹង តើ​ភាគី​ណាមួយ​ដែល​ស្ម័គ្រចិត្ត​ចូល​ដាក់​ពាក្យបណ្ដឹង​មុខ ? ប៉ុន្តែ​ភាគី​ដែល​ច្បាំង​ចាញ់ រហូត​មាន​របួស​ចំនួន​០៣​នាក់ ពេល​នេះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្នងការ​ខេត្ត​នៅឡើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ