ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​អណ្តែត​ទើរ​នឹង​បង្គោល​ដាក់​ម៉​ង សង្ស័យ​ឃាត​.​កម្ម​ផ្អើល

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​សាកស​.​ព​បុរស​ម្នាក់​អាយុ​ប្រហែលជា​៣០​ទៅ​៤០​ឆ្នាំ ស្លៀកខោ​ជើងវែង មាន​សភាព​ហើម​ស្អុយ​បាន​រសាត់អណ្ដែត​មក​ទើរ​នឹង​បង្គោល​ដាក់​ម៉​ង​មក​ត្រង់​ចំណុច​ច្រាំង​ទន្លេ ស្ថិត​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ។ ហើយ​តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​សមត្ថកិច្ច​រួម​នឹង​គណៈកម្មការ​ចម្រុះ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​សាកស​.​ព​បុរស​ម្នាក់​អាយុ​ប្រហែលជា​៣០​ទៅ​៤០​ឆ្នាំ ស្លៀកខោ​ជើងវែង មាន​សភាព​ហើម​ស្អុយ​បាន​រសាត់អណ្ដែត​មក​ទើរ​នឹង​បង្គោល​ដាក់​ម៉​ង​មក​ត្រង់​ចំណុច​ច្រាំង​ទន្លេ ស្ថិត​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ។ ហើយ​តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​សមត្ថកិច្ច​រួម​នឹង​គណៈកម្មការ​ចម្រុះ បាន​ធ្វើការ​វាយតម្លៃ​ថា សាកស​.​ព​ជន​រង​គ្រោះ​រូប​នេះ គឺ​ស្លា​.​ប់​ដោយសារ​អំពើ​ឃាត​.​កម្ម​ដែល​ជា​ស្នាដៃ​របស់​ឃាត​.​ករពុំ​ស្គាល់​មុខ​។ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ មិន​ទាន់​មាន​សាច់ញាតិ​ណា​ម្នាក់​មក​សួរ​រក​នៅឡើយ​ទេ​។

បើ​តាម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​សាកស​.​ព​អណ្តែត​ទឹក​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ គឹ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១​ម្ល៉េះ​។ ហើយដោយ​បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ចក់ សុខ​កៅ ស្នងការ​រង​ស្តីទី​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជី​រោទ៍​ទី​១ ចុះ​ដល់​កន្លែង​កើតហេតុ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ឧសភា ដើម្បី​នាំ​គ្នា​ពិនិត្យ​កោសល្យវិច័យ​លើ​សាកស​.​ព​ជន​រង​គ្រោះ​ដែល​ប្រទះ​ឃើញ​នេះ​។ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ជី​រោ​ទិ៍​ទី​១ យើង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោយ​បានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សៅ សាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ជី​រោ​ទិ៍​កណ្តាល ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ដែល​​ជា​សាក្សី​ឃើញ​ផ្ទាល់​ដំបូង​បាន​លើក​ឡើង​ថា រូប​គាត់​ជាមួយនឹង​អ្នក​ភូមិ​២​នាក់​ទៀត ដោយ​ម្នាក់​ឈ្មោះ សន សំ​អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កេ​ត ថុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ។ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក ថ្ងៃ​ទី​១៦ ឧសភា ពួក​គាត់​ទាំង​៣​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​មើល​មង​ដែល​រាយ​នៅ​មាត់ទន្លេ​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឈ្មោះ សន សំ​អូន បាន​ប្រទះ​ឃើញ​ស​.​ព​មនុស្ស​ប្រុស​ម្នាក់​អណ្តែត​ទឹក​មក​ជាប់​នឹង​បង្គោល​មង​របស់​គាត់​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ក៏​បាន​ឆោឡោ​ប្រាប់​គ្នា (​អ្នក​ទៅ​ជាមួយ​គ្នា​នោះ​) និង​បាន​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជី​រោ​ទិ៍​ទី​១ ឱ្យ​បានដឹង​ជា​ព័ត៌មាន​តែ​ម្តង​។

ជាមួយ​គ្នា​នោះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​មក​លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​សាកស​.​ព​ជា​បន្ទាន់​។ ហើយ​បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ក្បែរ​មាត់ទន្លេ​ខាងលិច​វត្ត​ជី​រោ​ទិ៍ ចំងាយ ៣.២០០​ម៉ែត្រ ក្នុងភូមិ​ជី​រោ​ទិ៍​កណ្តាល ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​នោះ គឺ​សាកស​.​ព​ជា​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ចន្លោះ​ពី​៣០​ទៅ​៤០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម កំពស់​១,៦៧​ម៉ែត្រ ស្លៀក​ខោខ្លី​ជើង​ស្ទើរ ពណ៌​ខៀវ​ក្រ​ម៉ៅ អត់​មាន​ពាក់អាវ អណ្តែត​ទឹក​ចំងាយ​៧​ម៉ែត្រ ពី​មាត់ច្រាំង​មក​ជាប់​ទាក់​ជាមួយ​បង្គោល​ឬ​ស្សី (​បង្គោល​ដាក់​មង​) កំពស់​ទឹក​០.៧០​ម៉ែត្រ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ស​.​ព​ជន​រង​គ្រោះ គឺ​មាន​ស្លាកស្នាម​ផ្នែក​ក្បាល ហើយ​ហើម​ស្អុយរលួយ មើល​មុខ​មិន​ស្គាល់​នោះ​ទេ ផ្នែក​.​ក​មាន​សភាព​ទន់ (​បាក់ឆ្អឹង​.​ក​) ផ្នែក​ដងខ្លួន​មាន​សភាព​ហើម​ស្បែក​រីក​តឹង រីឯ​ដៃ​ទាំង​២ និង​ជើង​ទាំង​២​មិន​មាន​បាក់ឆ្អឹង​នោះ​ទេ រីឯ​ស្បែក​វិញ​មាន​សភាព​របើក​ដោយ​កន្លែង​។ ដូច្នេះ​យោង​តាម​ការ​ពិនិត្យ​សាកស​.​ព​បុរស​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ គឺ​ស្លា​.​ប់​ដោយសារ​អំពើ​ឃាត​.​កម្ម ។ បន្ទាប់​ពី​ពិនិត្យ​ចប់​រួចរាល់ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​មានការ​ឯកភាព​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​បានការ​ឯកភាព​ពី​លោក ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​បង្កើត​គណៈកម្មការ​បញ្ចុះ​ស​.​ព​ជន​រង​គ្រោះ​នៅ​ឯ​មាត់ច្រាំង​ទន្លេ​នោះ​តែ​ម្តង​។

ចំណែក​លោក​ទឹក លាង មេឃុំ​ជី​រោទ៍​ទី​១ ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ត្រង់​ចំណុច​ដែល​ប្រទះ​ឃើញ​ស​.​ព​បុរស​រង​គ្រោះ​នេះ កន្លែង​នោះ​គឺ​ទឹក​មិន​បាន​ហូរ​ទេ ដូច្នេះ​សាកស​.​ព​នេះ​អាច​ត្រូវ​មនុស្ស​មួយ​ក្រុម​វា​យស​ម្លា​.​ប់ រួច​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ទីនោះ​តែ​ម្ដង ។ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ នៅ​មិន​ទាន់​មាន​សាច់ញាតិ​ណា​ម្នាក់​មក​សួរ​រក​នៅឡើយ​។

ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ និង​តាម​បណ្ដា​ឃុំ​នៅ​ក្បែរ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​សាកសួរ​រួច​ហើយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​ដែល​មាន​សភាព​ដូច​បែប​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ