ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អប្ប​ម​ញ្ញា និង​ព្រហ្ម​វិហារធម៌​មួយ​ណា​ប្រសើរ​ជាង ?

2 ឆ្នាំ មុន

ព្រះ​គ្រូ​ស៊ឹ​ម សានិ​ត ជា​អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ការ​ផ្សាយ​ចិត្តល្អ​ចំពោះ​មនុស្ស​សត្វ​ដោយ​ការ​យល់មុខ​ឬ​ផ្សាយ​នៅ​តូច​ចង្អៀត មិន​ទាន់​មានចិត្ត​ទូលាយ​ជា​សាធារណៈ​ទេ លោក​ចាត់​ទុក​ថា​ជា​ធម៌​នៅ​ក្នុង​ថ្នាក់​ព្រហ្មវិហារ​នៅឡើយ ។ ចំណែក​ខាង​អប្ប​ម​ញ្ញា​(​អាប់ ប៉ាក់ ម៉ា​ញ់…

ព្រះ​គ្រូ​ស៊ឹ​ម សានិ​ត ជា​អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ការ​ផ្សាយ​ចិត្តល្អ​ចំពោះ​មនុស្ស​សត្វ​ដោយ​ការ​យល់មុខ​ឬ​ផ្សាយ​នៅ​តូច​ចង្អៀត មិន​ទាន់​មានចិត្ត​ទូលាយ​ជា​សាធារណៈ​ទេ លោក​ចាត់​ទុក​ថា​ជា​ធម៌​នៅ​ក្នុង​ថ្នាក់​ព្រហ្មវិហារ​នៅឡើយ ។ ចំណែក​ខាង​អប្ប​ម​ញ្ញា​(​អាប់ ប៉ាក់ ម៉ា​ញ់ ញៀ​)​ធម៌ បាន​ដល់​ការ​ផ្សាយ​ចិត្តល្អ​ដ៏​ធំ​ទូលា​យ​ចំពោះ​សត្វ​ទាំងអស់​ដោយ​មិន​មាន​កំណត់​ប្រមាណ ទើប​លោក​ហៅ​ថា «​អប្ប​ម​ញ្ញា​» គឺជា​ធម៌​ដ៏​ទូលាយ​ប្រសើរ​ជាង​ព្រហ្មវិហារ ។

ព្រះ​មហាថេរ​បាន​បញ្ជាក់​ថា តាម​អដ្ឋកថា​ទីឃនិកាយ ភាគ​ទី​១៩ លោក​ថា «​អប្ប​ម​ញ្ញា​» មាន​ន័យ​ថា ការ​កាន់​យក​ប្រមាណ​មិន​បាន​, ផ្សាយ​ទូទៅ​ដល់​សត្វ​ដែល​កំពុង​មាន​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ផង និង​ដល់​សត្វ​ដែល​មិន​ទាន់​មាន​សេចក្តី​ទុក្ខ​ផង ។

ព្រះ​អង្គ​បន្ថែម​ថា អប្ប​ម​ញ្ញា​ធម៌​៤​យ៉ាង​គឺ ១- មេត្តា រាប់អាន ស្រលាញ់​ចំពោះ​មនុស្ស​សត្វ ២- ករុណា អាណិត​ឬ​សង្គ្រោះ​ចំពោះ​មនុស្ស​សត្វ​ដែល​មានទុក្ខ ៣- មុទិតា សេចក្ដី​រីករាយ​ចំពោះ​មនុស្ស​សត្វ​ដែល​មាន​សេចក្ដីសុខ ៤- ឧបេក្ខា សេចក្ដី​តាំង​ចិត្តជា​កណ្ដាល​ចំពោះ​មនុស្ស​សត្វ ។

នៅ​ក្នុង​កំលុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​នេះ យើង​គួរ​មានធម៌​ទាំង​៤​នេះ​ចំពោះ​អ្នកជំងឺ ចៀសវាង​ការ​រើសអើង​ចំពោះ​ពួក​គាត់​ដោយ​ប្រការ​ណាមួយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ