ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ករួច! អ្នកបើកចុះបោលរត់បាត់​ស្រមោល បន្សល់​ទុក​កុងតឺន័រ​​ច្រង៉ាង​លើ​ផ្លូវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ក៏ជ្រុល​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​បាក់​ចំនួន៤កង់​ ហើយ​រថយន្ត​បាក់​ដាច់​កង់​ទាំង​ពីរ​ផ្នែក​ខាង​មុខ​ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង០៤និង៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៧​​ ឧសភា​​…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ក៏ជ្រុល​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​បាក់​ចំនួន៤កង់​ ហើយ​រថយន្ត​បាក់​ដាច់​កង់​ទាំង​ពីរ​ផ្នែក​ខាង​មុខ​ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង០៤និង៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៧​​ ឧសភា​​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ5 មុខ​អធិការ​ន​ដ្ឋា​ន​រដ្ឋបាល​ជលផល​ចតុមុខ​ ស្ថិតក្នុងភូមិស្វាយប៉ាក់ សង្កាត់​ស្វាយប៉ាក ​ខណ្ឌ​
ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រ​មោលតែម្តង ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក​FUSO​ស្លាក​លេខ​ភ្នំពេញ​3C.0635 សណ្ដោង​រឺ​ម៉ក​ដឹក​កុងតឺន័រ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A 03 74​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ 5 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ ក៏បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ 5 ពេញទំហឹង​បណ្ដាល​ឱ្យ​របាំង​ថ្ម​បាក់បែក​រង​ការ​ខូចខាត​ចំនួន 4 កង់​។

ដោយឡែក ​រថយន្ត​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដាច់​កង់​មុខ​ទាំង​ពី​រ និង​បាក់​ជ​ន្ទា​ស​ហើយ​រថយន្ត​បាន​កិន​កល់​ជាប់​នៅ​លើ​កំណាត់​របាំង​ថ្ម​។

ទាក់ទិន​ការ​កើត​មាន​គ្រោះថ្នាក់​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា បណ្ដា​លមក​ពី​បើក​ជែង​រថយន្ត​មួយ​គ្រឿង​រួច​ជួប​ឧបសគ្គ​មាន​ម៉ូតូ​មួយ​គ្រឿង​នៅ​ពីមុខ​ក៏​បាន​ទាញ​ចង្កូត​គេច​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពេញទំហឹង​តែ​ម្ដង​។ ​។​ នៅ​ព្រឹក​នោះ​នគរបាល​ចរាចរណ៍ ​និង​ខាង​ម្ចាស់​រថយន្ត​បាន​ចាត់ចែង​រៀបចំ​ស្ទួ​ច​យក​កុងតឺន័រ​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សា​ធារ​ណៈ​ ៕ ដោយ៖ ម៉េង ធា