ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដែល​ភ្លេច​កំណើត សុ​ន​ធិ បុរស​ក្បាល​ជ្រូក​ខ្វៃ កំពុង​យកជើងរាទឹក​ក្នុង​ដំណោះស្រាយ​ព្រំដែន

13 ឆ្នាំ មុន

នៅ​ក្នុង​កម្មវិធី​ផ្សាយ​តាម​សារព័ត៌មាន​ថៃ អេ អែ​ស​ធី​វី នៃ​ប្រទេស​ថៃ លោក​សុ​ន​ធិ លឹ​ម​ ​ថង​គុន មេដឹកនាំ​ចលនា​សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​និង​កំពុង​ ស្រែក​ប្រឌិត​ថា ប្រទេស​ថៃ​បាត់បង់​ទឹកដី​ទំហំ​៤,៦គីឡូម៉ែត្រ ​ក្រឡា​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​បើសិន​រដ្ឋបាល លោកអាប់​ភី​ស៊ី​ត​នៅ តែ​មិន​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​រវាង​ថៃ និង​កម្ពុជា​ទេនោះ​។ ការ​លើក​ឡើង​របស់​សុ​ន​ធិ លឹ​ម​ថង​គុន

នៅ​ក្នុង​កម្មវិធី​ផ្សាយ​តាម​សារព័ត៌មាន​ថៃ អេ អែ​ស​ធី​វី នៃ​ប្រទេស​ថៃ លោក​សុ​ន​ធិ លឹ​ម​ ​ថង​គុន មេដឹកនាំ​ចលនា​សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​និង​កំពុង​ស្រែក​ប្រឌិត​ថា ប្រទេស​ថៃ​បាត់បង់​ទឹកដី​ទំហំ​៤,៦គីឡូម៉ែត្រ ​ក្រឡា​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​បើសិន​រដ្ឋបាល លោកអាប់​ភី​ស៊ី​ត​នៅ តែ​មិន​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​រវាង​ថៃ និង​កម្ពុជា​ទេនោះ​។  ការ​លើក​ឡើង​របស់​សុ​ន​ធិ លឹ​ម​ថង​គុន គ្រាន់តែ​ជា​ការ​បំពុលបរិយាកាស ដើម្បី​ផល​ចំណេញ ខាង​នយោបាយ​សំរាប់​ខ្លួន និង​គូកន​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ទំនាក់ទំនង​មិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​រវាង​កម្ពុជា និង​ថៃ​កំពុង​ល្អ​ប្រសើរ​ឡើង​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​​ពីរ​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ព្រំដែន​។

សុ​ន​ធិ លឹ​ម​ថង​គុន គួរ​រៀនសូត្រ​មើល​ឯក​​សារ​​ច្បាប់​អន្ដរជាតិ និង​អ្នកដឹកនាំ​សៀម​ជំនាន់​មុន​ឱ្យ​បាន​ច្បាស់លាស់ ស្ដី​ពី​ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​។ តាម​ប្រវត្ដិសាស្ដ្រ​ពិត និង​ឯកសារ​ច្បាប់​បន្សល់​ទុក​រហូត​មក​បាន​បង្ហាញ​ថា ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិរវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ថៃ​ត្រូវ​បាន​​កំណត់​ច្បាស់់លាស់​ដោយ​កិច្ចព្រមព្រៀង​អន្ដរ​​ជាតិ​​ឆ្នាំ​១៩០៤ និង​១៩០៧ ហើយ​តាម​រយៈ​ការងារ​កំណត់ព្រំដែន​នៃ​គណៈកម្មការ​កំណត់ព្រំដែន​បារាំង និង​សៀម ដែល​ផែនទី​កំណត់​ព្រំដែន​រវាង​បារាំង និង​សៀម ត្រូវ​បាន​គូស និង​បោះពុម្ព​ក្នុង​ឆ្នាំ​១៩០៨​តាម​សំណើសុំ​របស់រ​ដ្ឋាភិ​បាល​សៀម​។ ព្រះមហាក្សត្រ​សៀម ជូ​ឡា ឡុ​ង​កន និង​មន្ដ្រី​រដ្ឋាភិបាល​សៀម​ធំ​ៗ​នា​សម័យ នោះ​ក៏​បាន​ទទួល​ផែនទី​ទាំងនោះ​ច្បាស់លាស់ តាម​កំណត់​លិខិត​របស់​ឯកអគ្គ​រាជ​​ទូត​សៀម ប្រចាំ​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ចុះ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​១៩០៨ ជា​ភ័ស្ដុតាង​។

ការងារ​បោះ បង្គា​ល​ព្រំដែន​ត្រូវ​បាន​បោះ​ក្នុង​ឆ្នាំ​១៩០៨- ១៩០៩ និង​ពិនិត្យ​បោះ​ឡើង​​វិញ​ក្នុង​ឆ្នាំ​១៩១៩- ១៩២០ ដោយ​ប្រើប្រាស់​ផែនទី​ឆ្នាំ​១៩០៨ ឬផែនទី​១,២០០,០០០​។ ពិសេស​ប្រាំ​ឆ្នាំ​ក្រោយមក បារាំង​និង​សៀម​បាន​ចុះ​កិច្ចព្រមព្រៀង លើ​សន្ធិសញា​មិត្ដភាព​ឆ្នាំ​១៩២៥ ដោយ​សន្យា គោរព​ខ្សែបន្ទាត់​ព្រំដែន​​អន្ដរជាតិ​ដែល​មាន ស្រាប់​រវាង​ប្រទេស​ទាំង​​ពីរ​ដូច​បាន​បង្ហាញ​ក្នុងមាត្រា​២ ហើយ​ជា​បន្ដបន្ទាប់​បារាំង និង​សៀម បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​គ្នា​ក្នុង​ឆ្នាំ​១៩២៦  និង​១៩៣៧ ដែល​ក្នុង​សន្ធិសញា​ទាំង​ពីរ​នេះ ភាគី​ទាំង​ពីរ​បាន​សន្យា និង​ធានា​គោរព​នូវ​ខ្សែ បន្ទាត់​ព្រំដែន​រវាង​រដ្ឋ​ទាំង​ពីរ​។

ប្រហែល​មួយ​កន្លះ​សតវត្ស​ក្រោយមក​ថៃ និង​កម្ពុជា​មាន​ជម្លោះ​លើ​អធិបតេយ្យ​ដែន​​ដី​ត្រង់​តំបន់​ព្រះ​វិហារ​ដែល​កម្ពុជា​អះអាង​ថា ប្រាសាទព្រះវិហារ​ស្ថិត​ក្នុង​ទឹកដី​ក្រោម​អធិប​​តេ​យ្យ​របស់​កម្ពុជា ហើយ​ថៃ​អះអាង​ថា​ប្រាសាទព្រះវិហារ​ស្ថិត​ក្នុង​ម្ខាង​នៃ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​​ទឹកដី​កម្ពុជា ក៏​ប៉ុន្ដែ​វិវាទ​លើ​ជម្លោះ​អធិប​​តេ​យ្យ​ដែនដី​ត្រង់​តំបន់​នេះ ត្រូវ​បាន​តុលាការ​​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ឆ្នាំ​១៩៦២ ដោះ​ស្រាយ​ដោយ​ផ្អែក​លើ​យុត្ដាធិការ​ដែល​ខ្លួនទទួល​បាន​ហើយ​បាន​ចេញ​សាលដីកា​សម្រេច ថាប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ ស្ថិត​ក្នុង​ទឹកដី​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា​។ ការ​សម្រេច​របស់​តុល​ការ​យុត្ដិធម៌​អន្ដរជាតិ​ក៏អាស្រ័យ​ហេតុផល​តុលាការ​ បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​១៩០៨-១៩០៩ ប្រទេស​ថៃ​ពិតជា​បាន ព្រមព្រៀង​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១​។

អាស្រ័យ​ដោយ​កម្ពុជា​មាន​សង្គ្រាមស៊ីវិល គួប​ផ្សំ​នឹង​បង្គោល​ព្រំដែន​មួយ​ចំនួន​ត្រូវ​បាន រំកិល ឬ​បាត់​ដោយ​កត្ដា​ផ្សេង​ៗ ទើប​រហូត​ដល់​ឆ្នាំ​២០០០​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នាមួយ​ស្ដី​ពី​ការ​ខណ្ឌ​ព្រំសីមា​ព្រំដែន​គោក​រវាង
ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ចុះ​ព្រមព្រៀងដោយ​រដ្ឋាភិបាល​ថៃ​សម័យ​លោក​ជួន លី​ផៃ និង​រដ្ឋាភិបាល​កម្ពុជា​។ គោលបំណង​សំខាន់ នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ គឺពង្រីក និង​ពង្រឹង​ចំណងមិត្ដភាព​ដែល​មាន ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ និង​ការងារ​ស្វែង រក​បង្គោល​ព្រំដែន​ដែល​បាន​បាត់​។ ការ​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ គ្នា​ឆ្នាំ​២០០០ គឺជា​ការ​ឯកភាព​លើ​គោលការណ៍​មួយ​មិន​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ពេល​ដែល ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាងប្រទេស​ទាំង​ពីរ​ត្រូវ​បាន​កសាង​ឡើង​អស់​រយៈពេល​ជា​១០០​ឆ្នាំ​កន្លង​មក​ហើយ​។

ដូច្នេះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ គឺជា​ឧ​បករ​ណ៏​ដ៏​សំខាន់​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ផ្អែកលើ​ផែនទី​ឆ្នាំ​១៩០៨ និង​កំណត់ហេតុ​នានា​ដែល ប្រទេស​ទាំង​ពីរ​មាន​ទាក់ទង​ទៅ​នឹង​ខ្សែបន្ទាត់ព្រំដែន​។ ជាក់ស្ដែង​ថ្មី​ៗ​នេះ កំណត់ហេតុ​ចំនួន​៣​របស់​គណៈកម្មការ​ចម្រុះ​ស្ដី​ពី​ព្រំដែន​គោករវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ​បាន​ឯកភាព​តាម​ស្មារតី​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ក្នុង​ទិស​ដៅ​ប្រែក្លាយ​ខ្សែបន្ទាត់​ព្រំដែន​បច្ចុប្បន្ន​ជា​ព្រំដែន​សន្ដិភាព​សំរាប់​កិច្ច​សហ​ប្រ​តិ ប​ត្ដិ​ការ​ដើម្បី​ជា​ផល​ប្រ​យោ​ជ​ន៏​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ដូច្នេះ​សុ​ន​ធិ លឹ​ម​ថង​គុន និង​គូកន គួរ​គប្បី​រៀនសូត្រ​គោរព​កាតព្វកិច្ច​អន្ដរជាតិ​ដែល​ដូន តា​សៀម​សម័យ​មុន​បាន​បន្សល់​ទុក​ឱ្យ​ថៃសម័យ​បច្ចុប្បន្ន​។ វា​ប្រាកដ​ណាស់ រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក ជួន​លី​ផៃ បាន​ទទួល យក​កេរ​មរតក​នៃ​ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ ដែល​ត្រូវ​បាន​បន្សល់​ទុក​ដោយ​ដូនតា​របស់ ថៃ​ជំនាន់​មុន​។ ដូច្នេះ ទាំង​រដ្ឋបាល​ថៃ​របស់​អតីត​នាយក​រដ្ឋមន្ដ្រី​ជួន លី​ផៃ និង​លោក អាប់​ភី​ស៊ី​ត បច្ចុប្បន្ន មិន​បាន​ក្បត់ជាតិ ឬ​ធ្វើ​ថៃ​បាត់បង់​ទឹកដី​ឡើយ​។ ផ្ទុយ​ទៅ​វិញ ថៃ​បច្ចុប្បន្ន គួរ​គប្បី​មាន​មោទនភាព និង​ពេញចិត្ដ​ចំពោះ​ដូនតា​របស់​ថៃ​ជំនាន់​មុន​ដោយ​បានវាយលុក​ដណ្ដើម​យក​ទឹកដី​នៃ​ប្រទេស​ជិតខាង ដែល​បាន​ផ្ដល់​ឱ្យ​ថៃ​មាន​ទឹកដី​ធំធេង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ពួក​គេ​ពិតជា​ជន​ភ្លេច កំណើត៕      

ដោយ ៖ ឡុ​ង សា​គុណ