ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់បានស្លាប់ក្នុងថ្ងៃតែមួយ ដោយបុរសម្នាក់បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះតែជម្ងឺសរសៃប្រសាទ និងក្មេងស្រីម្នាក់ អាយុ៤ឆ្នាំ ទឹកលង់ទឹកស្រះស្លាប់ ដែលហេតុការណ៍ទាំង២នេះបានកើតឡើងក្នុងថ្ងៃតែមួយ គឺថ្ងៃទី៣១ តុលា ២០១៥ នៅស្រុកស្វាយចេក និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា បុរសដែលសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងដោយចង.កធ្វើអត្តឃាតមានឈ្មោះ វ៉ាត រោល ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចង.កធ្វើអត្តឃាតនៅនឹងដើមត្របែក ចំណុចទួលរហាលតាកែ ចម្ងាយ៣គីឡូម៉ែត្រ ខាងត្បូងភូមិតាអន ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ដោយសារតែមានជម្ងឺសរសៃប្រសាទ ។
ដោយឡែកករណីមួយទៀតគឺក្មេងស្រីម្នាក់ឈ្មោះ នី សុភ័ណ្ណ អាយុ៤ឆ្នាំ នៅភូមិប្រីយ៍ ឃុំទ្រាស បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្តាយមីងនាំទៅបូមទឹកដាក់ស្រែ ។ សពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី៣១ តុលា ២០១៥ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ