ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សំបុក​គ្រឿងញៀន​តំបន់​ត្រពាំង​ឈូក ឃាត់ខ្លួន​មនុស្ស​១៥​នាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មួយ​សំបុក​​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទីរសៀល ថ្ងៃ​ទី​៣១ តុលា ២០១៥ នៅ​ចំណុច​តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៥​នាក់(​ស្រី​ម្នាក់) ព្រមទាំង​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​សំបុក​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សហការ​គ្នា​រវាង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក និង កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក គង់ សំសា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-ឈ្មោះ ​ម៉​ន សេរី​រ័​ត្ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២-ឈ្មោះ ​សុខ វណ្ណៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​តំបន់​ត្រពាំង​ឈូក​, ៣-ឈ្មោះ ​គឹ​ម យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤-ឈ្មោះ ​វណ្ណ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​, ៥-​ឈ្មោះ ឡា ពេជ្រ ស​ត្ថា​វ​ត្តិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជម្ពូរ​វ័​ន្ត សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ៦-​ឈ្មោះ យឹ​ម បូ​រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ម្តុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​, ៧-​ឈ្មោះ ប៊ុ​ន គំរូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ៨-​ឈ្មោះ ស្រី សុធា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរលក់ដូរ ស្នាក់​នៅ​ម្តុំ​ពេទ្យ​រុ​ស្ស៊ី​, ៩-​ឈ្មោះ គឹ​ម សៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ១០-​ឈ្មោះ ហាម ប៊ុ​នតា​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​, ១១-​ឈ្មោះ ស្នា ពន្លឺ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំ​បុរី​សន្តិភាព សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ១២-​ឈ្មោះ ឡុ​ង រិ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ១៣-​ឈ្មោះ អឿ​ន សាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំ​បុរី​សន្តិភាព​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ១៤-​ឈ្មោះ ឡុ​ង និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង ១៥-​ឈ្មោះ គឹ​ម យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹក​ក ក្រាម​ស​ថ្លា ១​កញ្ចប់​ធំ​, ដប​ជក់​៤ និង​ស្បោង​ច្រក​២​កញ្ចប់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​១៥​នាក់ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕