យន្តហោះរបស់ក្រុមហ៊ុន Airbus មួយគ្រឿងដឹកអ្នកដំណើរចំនួន២២០នាក់ ដែលភាគច្រើនជាអ្នកទេសចរណ៍ជនជាតិរុស្ស៊ី បានបាត់ដានពីរ៉ាដា នៅរសៀលថ្ងៃទី៣១ តុលា ២០១៥ នេះបើយោងតាមប្រភពពីឧបករណ៍បញ្ជាចរាចរផ្លូវអាកាសរុស្ស៊ី និងអេហ្ស៊ីប។
ប្រភពបន្តទៀតថា ការបាត់ដានរបស់យន្តហោះខាងលើ គឺស្ថិតនៅតំបន់ភាគកណ្តាល Sinai ប្រទេសអេហ្ស៊ីប ។ ដោយឡែក ប្រភពពីប្រទេសអេហ្ស៊ីបវិញបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី Sherif Ismail បានអះអាងថា ពិតជាមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅតំបន់ Sinai នោះមែន ដោយលោកបានបង្កើតគណៈកម្មការមួយ ដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះយន្តហោះដែលធ្លាក់នោះ ។
ប្រភពពីអេហ្ស៊ីបបានបញ្ជាក់ថា មនុស្សក្នុងយន្តហោះដែលធ្លាក់នោះមានចំនួនសរុប២១២នាក់ ប៉ុន្តែប្រភពពីប្រទេសរុស្ស៊ីបញ្ជាក់ថា មានចំនួនទាំងអស់២២៤នាក់ ។
ចែករំលែកព័តមាននេះ