ឡានស្ទូចកំពុងស្ទូចសុខៗ ស្រាប់តែក្រឡាប់បាក់ដងសន្ទូចសង្កត់លើផ្ទះកម្មករស្នាក់នៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្ទះកម្មករស្នាក់នៅមួយខ្នងដែលធ្វើអំពីថ្ម ប្រក់ស័ង្កសីបានរងការខូចខាតផ្នែកដំបូលយ៉ាងធ្ងន់ធ្ងរ ខណៈដែល
រាជធានីភ្នំពេញ ៖ ផ្ទះកម្មករស្នាក់នៅមួយខ្នងដែលធ្វើអំពីថ្ម ប្រក់ស័ង្កសីបានរងការខូចខាតផ្នែកដំបូលយ៉ាងធ្ងន់ធ្ងរ ខណៈដែល
រាជធានីភ្នំពេញ ៖ ផ្ទះកម្មករស្នាក់នៅមួយខ្នងដែលធ្វើអំពីថ្ម ប្រក់ស័ង្កសីបានរងការខូចខាតផ្នែកដំបូលយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្តស្ទូចធុនធំមួយគ្រឿងស្ទូចខ្សាច់នៅក្នុងការដ្ឋានសំណង់អគារខុនដូរមួយកន្លែងនៅក្នុងតំបន់បឹងកក់ ទំនងជាខុសបច្ចេកទេសក៏ក្រឡាប់សង្កត់លើផ្ទះកម្មករស្នាក់នៅតែម្តង ប៉ុន្តែសំណាងល្អមិនបង្ករឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងការដ្ឋានសំណង់អគារសាងសង់ខុនដូរមួយកន្លែង ស្ថិតនៅផ្លូវលេខ៨០ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស្ទូចធុនធំមួយគ្រឿងម៉ាក Kato ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ៥A-២២៦៧ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបញ្ជារថយន្តដកដងសន្ទូចយ៉ាងវែងប្រវែងប្រហែលប្រមាណជា ៣០ម៉ែត្រឡើងលើ ដើម្បីស្ទូចដីខ្សាច់នៅក្នុងការដ្ឋានសំណង់អគារខុនដូរមួយកន្លែងខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា នៅពេលដែលរថយន្តស្ទូចនោះកំពុងតែស្ទូចខ្សាច់នៅក្នុងការដ្ឋាននោះសុខៗ មិនដឹងជាមូលហេតុអ្វីនោះទេ ក៏ស្រាប់តែរថយន្តនោះក្រឡាប់បះជើងម្ខាង ចំណែកឯដងសន្ទូចដ៏វែងក៏បានបាក់សង្កត់ទៅលើផ្ទះថ្មមួយកន្លែង ដែលជាផ្ទះសំរាប់កម្មករស្នាក់នៅ បណ្តាលឱ្យរងការខូចខាតផ្នែកដំបូលយ៉ាងធ្ងន់ធ្ងរតែម្តង។
តាមប្រភពព័ត៌មានបានបន្តទៀតថា ពាក់ពន្ធ័ទៅនឹងករណីរថយន្តស្ទូចធុនធំមួយគ្រឿងក្រឡាប់បាក់ដងសន្ទូចសង្កត់ទៅលើផ្ទះរបស់កម្មករស្នាក់នៅនោះ ទំនងជាកើតឡើងដោយសារស្ទូចខុសលក្ខណៈបច្ចេកទេស ចំណែកឯរថយន្តស្ទូចនោះក៏រងការខូចខាតធ្ងន់ធ្ងរដែរ តែសំណាងល្អមិនបានបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុ គេសង្កេតឃើញមានវត្តមានលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះមកពិនិត្យមើលទីតាំងការដ្ឋានផ្ទាល់ផងដែរ ដោយពុំមានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ គឺខូចខាតតែរបស់ការដ្ឋានផ្ទាល់តែប៉ុណ្ណោះ ហើយក៏អនុញ្ញាតអោយហៅរថយន្តស្ទូចចំនួន២គ្រឿងផ្សេងទៀតមកស្ទូចយករថយន្តស្ទូចធុនធំមួយគ្រឿងដែលក្រឡាប់យកចេញ និងធ្វើការជួសជុលរថយន្តដោយខ្លួនឯងវិញ ព្រមទាំងធ្វើការជួសជុលដំបូលផ្ទះដែលរងការខូចខាតផងដែរ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ