សមាជិក​សភា​ជាន់ខ្ពស់​ឥណ្ឌា​ដ៏សំខាន់​ម្នាក់​ស្លា​.​ប់ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ជាន់ខ្ពស់​ឥណ្ឌា​ដ៏សំខាន់​ម្នាក់​ស្លា​.​ប់ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩

4 អាទិត្យ មុន

ឥណ្ឌា ៖ សមាជិក​សភា​ជាន់ខ្ពស់ (Rajya Sabha) នៃ​សភាជាតិ​ឥណ្ឌា​មក​ពី​រដ្ឋ Maharashtra គឺ លោក Rajeev Satav បាន​

ឥណ្ឌា ៖ សមាជិក​សភា​ជាន់ខ្ពស់ (Rajya Sabha) នៃ​សភាជាតិ​ឥណ្ឌា​មក​ពី​រដ្ឋ Maharashtra គឺ លោក Rajeev Satav បាន​ទទួលមរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា នេះ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​។ នេះ​បើ​យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Indian Today​។

លោក Satav អាយុ ៤៦​ឆ្នាំ​ត្រូវ​បាន​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ចុង​ខែមេសា​កន្លង​ទៅ​។ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Jehangir ក្នុង​ទីក្រុង Pune នៃ​រដ្ឋ Maharashtra ដោយ​សម្រាក​ព្យាបាល​អស់​រយៈពេល ២៣​ថ្ងៃ​។

បើ​តាម​សម្តី​អ្នកនាំពាក្យ​សភា​ម្នាក់​បានឱ្យ​ដឹង​ថា លោក Satav បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​មាន​បញ្ហា​ជំងឺ​រលាក​សួត​។ ហើយ​ក្រោយមក​គាត់​ត្រូវ​បាន​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មានការ​ឆ្លង​មេរោគ​ថ្មី ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ មុន​ពេល​គាត់​ទទួលអនិច្ចកម្ម​។

ប្រជាជន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឥណ្ឌា​ជា​ច្រើន​នាក់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ ចំពោះ​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ​មួយរូបនេះ ។ ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាព​លោក Rajeev Satav លើ​ទំព័រ Twitter ផ្លូវការ​របស់​លោក​។ ដោយ​លើក​ឡើង​ថា នេះ​ជា​ការ​សោកស្តាយ និង​ខកចិត្ត​ខ្លាំង​បំផុត ដោយសារ​តែ​ការ​ស្លា​.​ប់រប​ស់មិត្ត​ម្នាក់​ពី​សភាជាតិ​ឥណ្ឌា​។

សូម​ជម្រាប​ថា វិបត្តិ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មិន​ទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ​។ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែឧសភា នេះ អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​កើនឡើង​ដល់​ជាង ២៤,៦​លាន​នាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន ២៧០,៣១៩​នាក់​ហើយ​៕

Picture
Picture
Picture
Picture
Picture