ផ្សារ​មួយ​ចំនួន​នៅ​ភ្នំពេញ​នៅ​តែ​បន្ត​លក់ដូរ ល្មើស​នឹង​សេចក្តីសម្រេច​រដ្ឋបាល​រាជធានី​ភ្នំពេញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​មួយ​ចំនួន​នៅ​ភ្នំពេញ​នៅ​តែ​បន្ត​លក់ដូរ ល្មើស​នឹង​សេចក្តីសម្រេច​រដ្ឋបាល​រាជធានី​ភ្នំពេញ

4 អាទិត្យ មុន
  • Phnom Penh

ផ្សារ​មួយ​ចំនួន​នៅ​តែ​បន្ត​លក់ដូរ ដោយ​ល្មើស​នឹង​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​មួយ​ចំនួន​នៅ​តែ​បន្ត​លក់ដូរ ដោយ​ល្មើស​នឹង​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ​ទៀត​។ ការ​បន្ត​លក់ដូរ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ អាច​បង្ក​អោយ​កើត​មាន​ហានិភ័យ បង្ក​ដោយ​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​រាតត្បាត​យ៉ាង​កាច​សា​.​ហាវ​នេះ​។

Picture

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ ផ្សារ​ព្រៃ​ទា ជា​ផ្សារ​មិន​រៀបរយ​មួយ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​អាជីវករ​នាំ​គ្នា​លក់ដូរ​ព្រោងព្រាត​មាន​ទាំង​ត្រី សាច់ ម្ហូបអាហារ និង​របស់របរ​មិន​ចាំបាច់​ទាំងអស់ និយាយ​រួម​គឺ​លក់ដូរ​ដូច​ដើម ដូច​មុន​ពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ចឹ​ង ។

ដោយឡែក ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ក៏​បាន​បន្ត​ទៀត​ដូច​នៅ​ក្នុង​ផ្សារ​មួយ ផ្នែក​ដែរ ដូច​ជា តាម​គ្រែ និង​តូប​មួយ​ចំនួន ហើយ​តូច​ខ្លះ នៅ​តែ​បន្តិច ទ្វារ ដោយ​គោរព​តាម​សេចក្តីសម្រេច​របស់រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ​។ ចំណែក​ការ​លក់ដូរ នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​៤​ក្រៅ​ផ្សារ ក៏​បាន​បន្ត​លក់ដូរ បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​រាល់​ព្រឹក​ផង​ដែរ ។

Picture

បើ​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ចាប់ពី​ស្ពាន​អាកាស​ថ្មើរជើង​មុខ​សាលា​បឋម​សិក្សា ជម្ពូ​វ័ន​ទៅ​ទិស​ខាងលិច សងខាង​ផ្លូវជាតិ​លេខ​៤ ទាំង​លក់​សួនច្បារ ក៏​បាន​ក្លាយទៅជា​ផ្សារ​បន្លែ ផ្លែ​ឈើ ទៅ​ហើយ​។​ចំណែក​ចិញ្ចើម​ផ្លូវ​ក៏​បាន​ក្លាយជា​ចំណតរថយន្ត រ៉ឺ​ម៉ក របស់​អាជីវករ​ដោយ​ពុំ​មាន​គណៈកម្មកា​ផ្សារ ក៏​ដូច​ជា​សន្តិសុខ​ផ្សារ​យកចិត្ត​ទុក​ចុះ​រៀបចំ​ឡើយ ។

គួរ​បញ្ជាក់​ថា ផ្សារ​រដ្ឋ និង​ឯកជន​មួយ​ចំនួន ត្រូវ​បាន​ប្រកាស​ផ្អាក​ដំណើរកា​ជា​បន្តបន្ទាប់ បន្ទាប់​ពី អាជីវករ​មួយ​ចំនួន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ព្រមទាំង​ឈាន​ទៅ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​រយៈ​១៤​ថ្ងៃ​។ លុះ​ក្រោយ​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បន្ត​បិទ​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

Picture

ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រាតត្បាត ហើយ​នៅ​តែ​ជា​កង្វល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​រយៈពេល​៧​ថ្ងៃ​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ ២០២១​។ ទោះបីជា​យ៉ាងណា អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ដូច​ជា​គណៈ​គ្រប់គ្រង​ផ្សារ​មួយ​ចំនួន មិន​បាន​អនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អោយ​មាន​ប្រសិទ្ធភាព​ឡើយ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture