ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បើក​គេច​កុងតឺន័រ​ដូច​គ្នា ​ចុងក្រោយមួយ​គ្រឿង​​ទៅ​បាត់ មួយ​គ្រឿង​ទៀត​ក្រឡាប់​ផ្ងារ​​ជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​លឿន លុះដល់​ចំណុច​ផ្លូវបត់​ជ្រុល​អក​​ហ្សើ​​ជាមួយ​រថយន្ត​កុងតឺន័រ​ដូច​គ្នា​នៅ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​លឿន លុះដល់​ចំណុច​ផ្លូវបត់​ជ្រុល​អក​​ហ្សើ​​ជាមួយ​រថយន្ត​កុងតឺន័រ​ដូច​គ្នា​នៅ​ពីមុខ បណ្តាល​អោយ​រេ​ចង្កូត​ក្រឡាប់​ផ្ញា​រ​ជើង​ច្រងាង ចំណែក​រថយន្តកុងតែន័រមួយគ្រឿង​បើកទៅបាត់ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្លូវ​ថៃ​ហ្គ័​រ កែង​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១២និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​កើតហេតុ រថយន្ត​កុងតឺន័រ​​​មួយគ្រឿងដែលក្រឡាប់​​​ខាងលើ ពណ៌​ស​លាយ​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1710 បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់ឈ្មោះ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន​គួរសម លុះ​​មកដល់​​ចំណុច​កើតហេតុ​​ខាងលើ ក៏​បាន​បត់​ឆ្វេង​ទៅ​ទិស​ខាងត្បូង សំដៅ​ឡើង​ទៅ​ផ្លូវ​ថៃ​ហ្គ័​រ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ផ្សេង​ទៀត​បាន​បើក​មក​បញ្ច្រាសទិស​​គ្នា ពោល​គឺធ្វើដំណើរ​​ពី​ផ្លូវ​ថៃ​ហ្គ័​រ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​១​វិញ ជា​ហេតុ​ធ្វើ​អោយ​រថយន្ត​​កុងតឺន័រនោះ​អក​ហ្ស៊ើ​ខ្លាច​បុក​គ្នា​ជាមួយ​រថយន្ត​កុងតឺន័រ​មួយគ្រឿងទៀត ក៏​បួង​ចង្កូត​គេច​​ បណ្តាល​ឱ្យ​​ដួល​ក្រឡាប់​ទៅ​ម្ខាង​ផ្លូវ​តែ​ម្តង ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ ពុំ​មាន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ហើយ​ក៏​ពុំ​បាន​បំផ្លាញ ឬ​ប៉ះពាល់​អ្វី​ដល់​ទ្រព្យ​សម្បត្តិ​សា​ធារ​ណៈ​ផង​ដែរ ដូច្នេះ​ហើយ សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​សម្រេច​ធ្វើការ​អប់រំ​ដល់​​អ្នកបើកបរ​រថយន្ត​អោយ​បើកបរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ក្រោយៗទៀត​ ហើយ​ក៏​សម្រេច​ប្រគល់​ជូន​ម្ចាស់​ក្រុមហ៊ុន​របស់​រថយន្ត​ខាងលើ អោយ​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​​ដោយ​ខ្លួនឯង​តែ​ម្តង​។

គួរ​បញ្ជាក់​ថា នៅ​ចំណុច​ស្តុ​ប​ថៃ​ហ្គ័​រ ( ចំណុច​កើតហេតុ​ខាងលើ ) គឺ​ឧស្សាហ៍​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿយ​ៗ​ណាស់ ពិសេស​គឺ​រថយន្ត​កុងតឺន័រ​ធុន​ធំ​តែង​បើក​ក្រឡាប់​ជា​បន្តបន្ទាប់​តែ​ម្តង ដោយសារ​តែ​កត្តា​តៃកុង​កង្វះខាត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​បើក​ដល់​ចំណុច​ភ្លើងស្តុប ឬ​ផ្លូវបត់​ជាដើម ។ បញ្ហា​នេះ មជ្ឈដ្ឋាន​ទូទៅ ស្នើរ​ដល់​សមត្ថកិច្ច មេត្តា​រឹត​​បន្តឹង​ទៅ​​លើ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំងអស់ អោយ​​ចូលរួម​គោរព​ភ្លើងស្តុប គោរព​សិទ្ធិ​អ្នក​ដទៃ​ ​ក្នុងពេល​ការ​បើកបរ ពិសេស​គឺ​ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​ចៀសវាង​ការ​បើកបរ​គ្មាន​ភាព​ម្ចាស់​ការ បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​ដល់​អ្នកដំណើរ​ដទៃ បណ្តាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ ត្រូវ​រង​របួស ឬ​បាត់បង់​អាយុជីវិត​ជាយថាហេតុ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ