ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ រួមជាមួយវត្ថុតាងម៉ូតូមូយគ្រឿង ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការស៊ើបអង្កេត និងបង្ក្រាបបានកាលពីថ្ងៃទី២៩ តុលា ២០១៥ បន្ទាប់ពីធ្វើសកម្មភាពលួចពីជនរងគ្រោះឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជាអាជីវករ កាលពី២ថ្ងៃមុន ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ តុលា ២០១៥ កម្លាំងនគរបាលធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យចំនួន២នាក់ ពីបទកាច់សោ.កម៉ូតូ កាលពីថ្ងៃទី២៦ តុលា ២០១៥ នៅម៉ោង៤ទៀបភ្លឺ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះ: រ៉េត ធីណារ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឃី សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកវត្ថុតាង ដែលដកហូតបានមានម៉ូតូម៉ាកអែរប្លែក ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់តាមទៅនីតិវិធី ៕
ចែករំលែកព័តមាននេះ