ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីស្រីដំបូងគេបង្អស់របស់ប្រទេសអេស្តូនីបង្កើតការចាប់អារម្មណ៍ជាថ្មី ដោយការជិះកង់ ទៅធ្វើការ

2 ឆ្នាំ មុន

នាយករដ្ឋមន្ត្រីស្រីដំបូងគេបង្អស់របស់ប្រទសអេស្តូនី ដែលមានរូបសម្រស់ស្រស់សោភា បានបង្ហាញរូបភាពរបស់នាងជិះកង់យ៉ាងសាមញ្ញបំផុតទៅកន្លែងធ្វើការ ដោយអមជាមួយនឹងសំណេរយ៉ាងខ្លីថា ការជិះកង់ទៅធ្វើការគឺល្អ ។

ប្រទេសអេស្តូនី ៖ នាយករដ្ឋមន្ត្រីស្រីដំបូងគេបង្អស់របស់ប្រទសអេស្តូនី ដែលមានរូបសម្រស់ស្រស់សោភា បានបង្ហាញរូបភាពរបស់នាងជិះកង់យ៉ាងសាមញ្ញបំផុតទៅកន្លែងធ្វើការ ដោយអមជាមួយនឹងសំណេរយ៉ាងខ្លីថា ការជិះកង់ទៅធ្វើការគឺល្អ ជាពិសេសគឺអាកាសធាតុអំណោយផលទៀតផង បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតលើរូបភាពមួយសន្លឹកលើបណ្តាញសង្គមធ្វីតធើ (Twitter) ។

នាង Kaja Kallas នាយករដ្ឋមន្រ្តីនៃប្រទេសអេស្តូនី ដែលមានអាយុ ៤៣ ឆ្នាំ បានបង្ហោះរូបភាពរបស់ដ៏សាមញ្ញរបស់នាងស្លៀករ៉ូបពណ៌ស ពងជីងចក់ ដៃវែង ពាក់មួយ ជិះកង់ទៅបំពេញការងារ លើបណ្តាញសង្គម Twitter ផ្លូវការរបស់នាង និងបានបន្ថែមជាមួយសំណេរថា «ការជិះកង់ទៅធ្វើការគឺជាការចាប់ផ្តើមដ៏ល្អ ។ ក្នុងនាមជាសមាជិកសភាម្នាក់ ខ្ញុំតែងតែជិះកង់ទៅធ្វើការដោយសារតែអាកាសធាតុក៏អំណោយផល។ ថ្ងៃនេះគឺជាការជិះកង់លើកដំបូងទៅកាន់ការិយាល័យ ចាប់តាំងពីខ្ញុំបានក្លាយជានាយករដ្ឋមន្រ្តីនៅខែមករាឆ្នាំ ២០២១ ។ សង្ឃឹមថាខ្ញុំអាចជិះកង់ទៅធ្វើការ  កាន់តែញឹកញាប់នៅរដូវក្តៅ» ។ ព្រមជាមួយគ្នានោះ នាយរកដ្ឋមន្ត្រីស្រីរូបនេះ​បានសរសេរឃ្លា #biketowork ក្នុងន័យជម្រុញនិងលើកទឹកចិត្តមហាជនប្រើប្រាស់កង់ ជាយាន្តជំនិះសម្រាប់បំពេញការងារ ។

ជាមួយគ្នានោះផងដែរ មានអ្នកលេងបណ្តាញ Twitter ជាច្រើនបានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់លើនាយករដ្ឋមន្ត្រីស្រីរូបនេះ និងខ្លះបានបង្ហាញការគាំទ្រ ដោយពោលសរសើរថា «យើងទាំងអស់គ្នាគួរតែរៀនពីអេស្តូនី។ បន្ទាប់ពីការកាន់កាប់ដោយប្រទេសសូវៀតអស់ជាច្រើនទសវត្ស អេស្តូនីនៅទីបំផុតទទួលបានឯករាជ្យ។ ហើយសព្វថ្ងៃ អេស្តូនី គឺជាប្រទេសដែលរីកចម្រើននិងប្រជាធិបតេយ្យបំផុតក្នុងចំណោមបណ្តាប្រទេស ប្លុកសូវៀត ដទៃទៀត » ។

ចំណែកខ្លះទៀតបានលើកឡើងថា នាយករដ្ឋមន្រ្តីនៃប្រទេសអេស្តូនីបានជិះកង់ទៅធ្វើការ។ ដោយសារតែកង់ គឺជាមធ្យោបាយដឹកជញ្ជូន វាមិនត្រឹមតែជាការកំសាន្តប៉ុណ្ណោះទេ។ សូមអរគុណដល់ទង្វើមួយនេះ យើងកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំភាយឧស្ម័នកាបូនិក សម្លេងរំខាន និងកាត់បន្ថយបញ្ហាចតយានយន្តផងដែរ ។

សូមរម្លឹកថាលោកស្រី Kaja Kallas​ បានចូលស្បថកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអេស្តូនី កាលពីខែមករា ឆ្នាំ ២០២១ និងបានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់អេស្តូនី តាំងពីអេស្តូនី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ។ បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោកស្រី Kaja Kallas បានប្រាប់សារព័ត៌មាន រ៉យទ័រថា «យើងនឹងកសាងទំនាក់ទំនងរបស់យើងម្តងទៀតជាមួយសម្ព័ន្ធមិត្តប្រទេសជិតខាងរបស់យើង ហើយយើងនឹងព្យាយាមស្តារឈ្មោះរបស់យើងជាប្រទេសល្អដើម្បីវិនិយោគ” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ