ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស​ដែល​កម្ពុជា​បញ្ជា​​ទិញ ​បាន​មក​ដល់​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ដូច​ជា​គ្រោងទុក​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ទិញ​ពី​មិត្ត​ចិន​បាន​មក​

រាជធានី​ភ្នំពេញ ​៖ ​ដូច​ជា​គ្រោងទុក​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាទិញ​ពី​មិត្ត​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​​ទី​១៦​ ឧសភា ​ឆ្នាំ​២០២១​។

កម្ពុជា​បាន​ត្រៀម​រថយន្ត​រួច​ហើយ​សម្រាប់​ដឹក​វ៉ាក់សាំង​​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត ដែល​​មក​ដល់​កម្ពុជា​ជា​ការ​ស្រេច​។

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦​ ខែឧសភា ឆ្នាំ​២០២១ ​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ចំនួន​៥០​ម៉ឺន​ដូ​ស​បន្ថែម​ទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​នោះ នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ។

សូម​ជម្រាប​ថា​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ​ចំនូន​៥០​ម៉ឺន​ដូ​ស ដែល​ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦​ ឧសភា ​គឺជា​វ៉ាក់សាំង​លើក​ទី​៤​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ខណៈ​ជើង​ទី​១ មាន​ចំនួន​១.៥​លាន​ដូ​ស បាន​ដឹក​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែមីនា និង​ជើង​ទី​២ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមេសា និង​ជើង​ទី​៣ ចំនួន៥០​ម៉ឺន​​​ដូ​ស ដឹក​មក​ដល់​កាលពី​ថ្ងៃ​ទី ១១ ខែឧសភា ឆ្នាំ ២០២១​។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ដោយ​ប្រើប្រាស់​កំលាំង​កងទ័ព​ធ្វើការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​អស់ ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ឈាន​ដល់​លុប​បំបាត់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

​រាជរាជ​រដ្ឋាភិបាល​បាន​ប្រើ​កំលាំង​កងទ័ព​រាប់​ពាន់​នាក់​របស់​ក្រសួងការពារជាតិ​ក្នុង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

វ៉ាក់សាំង​កូ​វី​ដ​១៩ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការ​វាយប្រហារ​ដោយ​ជំងឺ​កូ​វី​ដ​១៩​។ រាជរដ្ឋាភិបាល កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជា​ព​ល​រដ្ឋ​របស់​ខ្លួន​។ វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​កំពុង​ទទួល​បាន ហើយ​កំពុង​ដំណើរការ​ជូ​ន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន​។

សូមរំលឹ​កថា កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង​៤​លាន​ដូ​សរួច​មក​ហើយ រួម​មាន​៖ ស៊ី​ណូ​ហ្វា​ម​(Sinopharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ទិញ​ពី​ចិន​ចំនួន​២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​( AstraZeneca ) ៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាម​រយៈ​អង្គការ សុខភាព​ពិភពលោក​(WHO)​។ កម្ពុជា​នឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង ១០​លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​ដើម្បី​ទប់​ស្កា​ត់​ការ​ចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ