រាជ​ដ្ឋា​ភិ​បាល​អំពាវនាវ​ដល់​មេ​គ្រួសារ​ត្រូវ​ទូន្មាន​សមា​ជិក​គ្រួសារ​ឱ្យ​មាន​អត្ត​ចរិតល្អ ចំណេះដឹង និង​ជំនាញ ទើប​សង្គម​ជាតិ​រីក​ចម្រើន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​ដ្ឋា​ភិ​បាល​អំពាវនាវ​ដល់​មេ​គ្រួសារ​ត្រូវ​ទូន្មាន​សមា​ជិក​គ្រួសារ​ឱ្យ​មាន​អត្ត​ចរិតល្អ ចំណេះដឹង និង​ជំនាញ ទើប​សង្គម​ជាតិ​រីក​ចម្រើន

4 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖​ ដើម្បី​ប្រទេស​មួយ​មានការ​រីក​ចម្រើន​ មេ​គ្រួសារ​នីមួយ​ៗ​ត្រូវ​បន្ដ​លើកកម្ពស់​ការ​ថែទាំ ទូន្មាន​ប្រៀនប្រដៅ និង​

រាជធានី​ភ្នំពេញ​ ៖​ ដើម្បី​ប្រទេស​មួយ​មានការ​រីក​ចម្រើន​ មេ​គ្រួសារ​នីមួយ​ៗ​ត្រូវ​បន្ដ​លើកកម្ពស់​ការ​ថែទាំ ទូន្មាន​ប្រៀនប្រដៅ និង​ការ​បណ្ដុះបណ្ដាលដល់​​សមាជិក​ក្នុង​គ្រួសារ​គ្រប់​រូប ឱ្យ​មាន​អត្ដ​ចរិតល្អ ចំណេះដឹង ចំណេះធ្វើ ជំនាញ​វិជ្ជាជីវៈ និង​សមត្ថភាព​ខ្ពង់ខ្ពស់ ក្នុង​ការ​កសាង​ជីវភាព​រស់នៅ សមរម្យ​ប្រកបដោយ​សេច ក្ដី​ថ្លៃថ្នូរ​។​នេះ​បើ​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

យោង​តាម​រយៈ​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​ទិវា​អន្ដរជាតិ​ស្ដី​ពី «​គ្រួសារ​» ក្រោម​ប្រធានបទ «​កម្លាំង​សេ​វា​សង្គម​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​តួ នាទី​គ្រួសារ​» នា​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ពិភព​លោក ក៏​ដូច​ជា នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រួសារ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​មនុស្ស គ្រប់​គ្នា​រស់នៅ​លូតលាស់​អភិវឌ្ឍ នៅ​ក្នុង​គ្រួសារ​ដោយ​មាន​លោកឪពុក អ្នក​ម្តាយ​គឺជា​អ្នក​អប់រំ និង​ជា​គ្រូបង្រៀន​ដំបូង​របស់​កុមារ ដូច្នេះ​តួនាទី​របស់​ពួក​គេ ក្នុង​ការ​បង្កើត​បុគ្គលិក លក្ខណៈរ​បស់​មនុស្ស ដែល​កំពុង​លូតលាស់​គឺ​ធំធេង​ណាស់​។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា​៖ «​ក្នុង​ន័យ​នេះ ដើម្បី​ធ្វើ​ឱ្យ​សង្គម​ជាតិ​មួ​យ​មានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​នោះ គ្រួសារ​នីមួយ​ៗ​ត្រូវ​បន្ដ​លើកកម្ពស់​ការ​ថែទាំ ការ​អប់រំ​ទូន្មាន ប្រៀនប្រដៅ និង​ការ​បណ្ដុះបណ្ដាល​ដល់​សមាជិក​ក្នុង​គ្រួសារ គ្រប់​រូប​ឱ្យ​មាន អត្ដ​ចរិតល្អ ចំណេះដឹង ចំណេះធ្វើ ជំនាញ​វិជ្ជាជីវៈ និង​សមត្ថភាព​ខ្ពង់ខ្ពស់ ក្នុង​ការ​កសាង​ជីវភាព​រស់នៅ សមរម្យ​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ និង​មាន​ឆ​ន្ទះ​មោះមុត​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថិរភាព​នយោបាយ និង​រក្សា​នូវ​តម្លៃ​នៃ​វប្បធម៌ ប្រពៃណី​ជាតិ​»​។

ជាមួយ​គ្នា​នោះ សម្ដេច​តេ​ជោ​ក៏​បាន​កោតសរសើរ និង​គោរព​ដឹងគុណ​ជាទី​បំផុត​ចំ​ពោះ​ក្រុម​គ្រួសារ​ទាំងឡាយ ជា​ពិសេស​គឺ​លោកឪពុក និង​អ្នក​ម្តាយ​ទាំងឡាយ ដែល​តែងតែ ពលិកម្ម និង​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ ឱ្យ​ក្លាយជា​កូ​ន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ​សម្រាប់​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ ព្រមទាំង ការ​ចូលរួម ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​បន្ត​ថែរក្សា និង​លើក​ស្ទួយ​មរតក​វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ប្រជាជាតិ​។

សម្ដេច​តេ​ជោ​បន្ដ​ថា ពិសេស​នោះ​ណែនាំ​កូនចៅ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ សុជីវធម៌ ការ​យោគយល់ ការ​អធ្យាស្រ័យ​, ការ​សណ្តោស​ប្រណី និង​ការ​គោរព​ច្បាប់ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ភាព​សុខដុមរមនា សាមគ្គីភាព និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​សង្គម​ជាតិ ស័ក្តិ​សមជា​ឧត្តម​ប្រទេស​មួយ​ដែល​មាន​វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់ និង​សម្បូរ​បែប​នៅ​លើ​សកលលោក តាំងពី​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​។

សម្ដេច​តេ​ជោ ក៏​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រួសារ​ទាំងអស់​នឹង​បន្ត​អនុវត្ត​នូវ​ប្រពៃ​ណី​ដ៏​ល្អ​ផូរផង់​នេះ ដើម្បី​បន្ត​រួមចំណែក ថែរក្សា និង​កសាង​សមិទ្ធផល​នានា​បន្ថែម​ទៀត​ស​ម្រា ប់​ឧត្តម​ប្រយោជន៍​ជាតិ សាសនា​ព្រះមហាក្សត្រ និង​បន្ត​លើកកម្ពស់​មនសិការ​ទទួលខុសត្រូវ ក្នុង​ការ​កសាង​សង្គម​ជាតិ ឆ្ពោះទៅ​រក​សង្គម​មួយ​ប្រកបដោយ​សុខ​សន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព ភាព​រុងរឿង និង​សុខដុម​នី​យ​កម្ម​។

ជា​ពិសេស នៅ​ក្នុង​ដំណាក់កាល នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ គ្រួ​សារបាន​ដើរតួ​នាទី​ស្នូល​យ៉ាង​សំខាន់ ក្នុង​ការ​អប់រំ​កូនចៅ​ក្នុង​ការ​រស់ នៅ​តាម​បែប​គន្លង​ថ្មី ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល តាម​រយៈ​ការ​អនុវត្ត​វិធាន​នានា​របស់​សុខាភិបាល ការ​ទប់ស្កាត់​សកម្មភាព​ជា​ហានិភ័យ ផ្សេង​ៗ​ទៀត ដែល​អាច​កើត​មាន​ជាយ​ថា ហេតុ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ ដូច​ជា​ការ​បៀ.តបៀន ឬ​រំលោ.ភ​បំពាន​ផ្លូវភេ.ទ អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ ការ​សេព​គ្រឿង​ស្រវឹង ការ​ប្រើប្រាស់​គ្រឿងញៀ.ន ការ​រងគ្រោះថ្នាក់​ដោយ​លង់ទឹក គ្រោះថ្នាក់​ផ្សេង​ៗ៕