ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសាលាកំរើក ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈជនសង្ស័យយកគ្រឿងញៀនទៅលក់ឱ្យម៉ូយ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៩ តុលា ២០១៥ ស្ថិតនៅចំណុចខាងមុខហាងម៉ាស្សាមួយ ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៏ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគឿងញៀន បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ យ៉េប រ៉មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ នៅក្រុមទី៤ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម្សៅគ្រឿមពណ៌សថ្លាប្រភេទមេតំហ្វេតាមីនចំនួន១៧កញ្ចប់ធំ និង២កញ្ចប់តូច ស្មើនឹង៥,៣ក្រាម ទូរស័ព្ទដៃ៨គឿង ថង់ច្រក១៧៥ និងឧបករណ៏ប្រើប្រាស់គឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ តុលា ២០១៥ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ