ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឈើចំនួន ៧ កុងតឺន័រ តម្លៃប្រមាណ ១៤ មុឺនដុល្លារក្រសួងកសិកម្ម ថា ឈើរត់ពន្ធខុសច្បាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១៥ ឧសភានេះ បានចេញបំភ្លឺករណីឈើចំនួន…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១៥ ឧសភានេះ បានចេញបំភ្លឺករណីឈើចំនួន ៧ កុងតឺន័រ ដែលមានតម្លៃប្រមាណ ១៤ មុឺនដុល្លារដែលគយហុងកុងចាប់បាន និងដែលអះអាងថា មានប្រភពនាំចេញពីកម្ពុជា ហើយត្រូវបានសារព័ត៌មានជាតិ អន្តរជាតិចុះផ្សាយនោះ ថាជាឈើរត់ពន្ធចេញពីកម្ពុជា ត្បិតអីរយៈពេល ៥ ឆ្នាំមកនេះ ក្រសួងពុំដែលបានរៀបចំបែបបនាំចេញប្រភេទឈើរងការគំរាមកំហែងដល់ក្រុមហ៊ុនណាមួយឡើយ ។

«ក្នុងករណីគយហុងហុងចាប់ឈើពីកម្ពុជានេះ ជាព័ត៌ពិតមែននោះ ឈើនោះជាឈើរត់ពន្ធខុសច្បាប់» នេះជាការបញ្ជាក់របស់ក្រសួងកសិកម្ម ។ ក្រសួង អះអាងថា កំពុងស្រាវជ្រាវដោយយកចិត្តទុកដាក់ករណីនេះដើម្បីចាប់ជនល្មើសមកផ្តន្ទាទោស ។ ជាការកត់សម្គាល់នៅរបាយការណ៍ពីលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចំាខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងកសិកម្ម ឲ្យដឹងថា កម្ពុជាទទួលចំណូលពីព្រៃឈើជិត ៦ មុឺនដុល្លារ  ពោលគឺចំណូលពីព្រៃឈើទទួលបានជាប្រាក់រៀលមានចំនួន ១ ១៩៤ ៩២២ ១៤៩ រៀល និងប្រាក់ដុល្លារមានជាង ២៧៩ ៦៦៣ ដុល្លារ ។  

នៅក្នុងរបាយការណ៍នោះក្រសួងបញ្ជាក់ថា មានក្រុមហ៊ុនចំនួន ៣ បាននាំចេញផលិតផលទៅក្រៅប្រទេសរានទេវតា និងឈើកែច្នៃ និងជ័រទឹក ។ ក្រុមហ៊ុនចំនួន ២ បាននាំចូលឈើកែច្នៃ និងបានផ្តល់ទិដ្ឋាការអាជ្ញាព័ណ្ណនាំចេញជូនក្រុមហ៊ុនចំនួន ៤ មានឈើកែច្នៃជាគ្រឿងសង្ហារឹម និងជាឬស្សី និងរួមនឹងជ័រទឹកផង ។ ក្រសួងបានផ្តល់ទិដ្ឋាការអាជ្ញាប័ណ្ណនាំចូលឲ្យក្រុមហ៊ុនចំនួន ៣ និងបានពិនិត្យសំណើសុំពន្យារសុពលភាពរោងម៉ាស៊ីនអារកែច្នៃឈើចំនួន ១ កន្លែងនៅក្នុងខេត្តមណ្ឌលគិរី និងពន្យារសុពលភាពរោងសន្ទិធិលក់ចែកចាយផលអនុផលព្រៃឈើប្រភេទធំចំនួន ២ ក្នុងខេត្តកំពង់ចាម ។ 

នៅក្នុងការការងារព្រៃឈើដដែលនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា ក្រសួងបានបណ្តុះកូនឈើចំនួន ២២៤ ០៥៥ដើម ក្នុងនោះថ្នាល់បណ្តុះកូនឈើតាមបណ្តាខណ្ឌរដ្ឋបាលព្រៃឈើនៅទូទំាងប្រទេសសរុបចំនួន ១៥៣ ៦៧០ ដើម និងបានចែកកូនឈើដល់ព្រះសង្ឃ ប្រជាពលរដ្ឋដាំបានចំនួនជិត ៤ ពាន់ដើម ។

ចំពោះទិសដៅខាងមុខឯកឧត្តម វេង សាខុន បានលើកឡើងថា សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃ ដែលក្រសួងទទួលបានពីរដ្ឋបាលមូលដ្ឋាន និងក្រុមអន្តរាគមន៍បង្ក្រាបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសរុបចំនួន ៧៥ ករណី ។ ជាទិសដៅបន្តក្រសួង នឹងខិតខំបន្តត្រួតពិនិត្យ តាមដាននិងពង្រឹងការគ្រប់គ្រងសកម្មភាពឧស្សាហកម្មឈើ រោងចក្រ សិប្បកម្មកែច្នៃនិងអាជីវកម្មឈើឲ្យបានហ្មត់ចត់ ព្រមទំាងចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតដើម្បីលុបបំបាត់សកម្មភាពដឹកជញ្ជួនព្រៃឈើខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ