អ្នកគាំទ្រក្លិប Middlesbrough រីករាយបញ្ចាំងភ្លើងពិលទូរស័ព្ទទាំងអស់គ្នាបង្កើតបានជាទិដ្ឋភាពគួរឱ្យចង់គយគន់ ដើម្បីអបអរជ័យជម្នះក្នុងការប្រកួត Capital One Cup ជុំ១៦ក្រុមចុងក្រោយ ដោយក្លិប Middlesbrough ស៊ុតបាល់ប៉េណាល់ទីផ្តួលក្លិប Man Utd ក្នុងលទ្ធផល១-៣ ក្រោយពីប្រកួតថែមម៉ោង១៥នាទី២ដងទទួលលទ្ធផលស្មើ ០-០ កាលពីយប់ថ្ងៃទី២៨ តុលា កន្លងទៅ នៅទីលានអូលត្រេហ្វហ្វត ។ ជ័យជម្នះខាងលើធ្វើឱ្យក្លិប Middlesbrough ឆ្លងទៅប្រកួតនៅជុំ៨ក្រុមចុងក្រោយបន្ត ដោយរង់ចាំបើកទ្វារទទួលភ្ញៀវក្លិប Everton ៕
ចែករំលែកព័តមាននេះ