អ្នកសាធារណរដ្ឋ លោក PAUL RYAN សមាជិកសភារដ្ឋវីស្កុនស៊ីន កាលពីថ្ងៃទី២៩ តុលា បានក្លាយទៅជាប្រធានទី២៦របស់សភាអាមេរិក ខណៈពេលគណបក្សរបស់លោកកំពុងជួបប្រទះនឹងការបែកបាក់គ្នាខ្លាំង ។
ទោះបីយ៉ាងណា ផ្ទុយពីប្រធានសភាមុន លោក JOHN BOEHNER ដែលទទួលសំឡេងគាំទ្រច្រើនបំផុតក្នុងសភាគ្របដណ្តប់ដោយពួកសាធារណរដ្ឋ ការឡើងកាន់តំណែងប្រធានសភារបស់លោក RYAN ជាសមាជិកសភា៩លើកហើយ ពុំមែនជាលទ្ធផលនៃជ័យជម្នះលើសលុបក្នុងការបោះឆ្នោតមួយឡើយ ។ លោកត្រូវជាប់ដោយសារតែគណបក្សសាធារណរដ្ឋមានកៅអី២៤៧ ក្នុងចំណោមកៅអីទាំង៤,៣៥របស់សភាប៉ុណ្ណោះ។
ដើម្បីជាប់ជាប្រធានសភា បេក្ខជនមួយរូបត្រូវទទួលបានសំឡេងគាំទ្រយ៉ាងតិចបំផុត២១៨សំឡេង ។ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ តុលា លោក RYAN ទទួលបាន២៣៦សំឡេង ៕
ចែករំលែកព័តមាននេះ