ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​២​នាក់ និង​​ស្លា​.​ប់ ១​នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២​នាក់ និង​ករណី​ស្លា​.​ប់ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២​នាក់ និង​ករណី​ស្លា​.​ប់ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០ កុម្ភៈ​នេះ ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ខាងក្រោម ៖
១- ឈ្មោះ លាង ស្រី​លី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖០០​នាទី តាម​រយៈ​រថយន្តឈ្នួល ម៉ាក់ ស៊ី​ណា ។
២- ឈ្មោះ តេ​ង រ៉ា​វីត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវជា​ស្វាមី​របស់​ឈ្មោះ លាង ស្រី​លី​ន ។

ចំពោះ​ករណី​ខាងលើ​នេះ ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​-១៩ ខេត្តសៀមរាប​នឹង​បន្ត​តាម ដាន និង​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​ទាន់​ពេលវេលា ។

ដោយឡែក នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០ ២១ វេលា​ម៉ោង​៦៖៣០​នាទី មាន​ករណី​ស្លា​.​ប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់ ឈ្មោះ ម៉ាក ភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ និង​ដោយ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ផង​ដែរ ។

មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៨១​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២០​នាក់ ស្លា​.​ប់​២​នាក់ និង​៥៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការ​ប្រុង​-​ប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក ។ បុគ្គល​ទាំងឡាយ​ណា​ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការ​ពិន័យ​អន្តរការណ៍ ឬ​ផ្តន្ទាទោស​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ