ឪពុក​នាង​ថា ឃើញកូន​ស្រី​​ឈ្លោះ​គ្នា​ជាមួយ​គូ​ដណ្តឹង​តាម​​ទូរ​ស័ព្ទយ៉ាងខ្លាំង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​នាង​ថា ឃើញកូន​ស្រី​​ឈ្លោះ​គ្នា​ជាមួយ​គូ​ដណ្តឹង​តាម​​ទូរ​ស័ព្ទយ៉ាងខ្លាំង​

4 អាទិត្យ មុន
  • Kratié

ខេត្ត​ក្រចេះ​៖ ​​ជម្លោះ​ជាមួយនឹង​គូ​ដណ្ដឹង​តាម​ទូរស័ព្ទ នារី​វ័យ​ជាង២០​ឆ្នាំ​ម្នាក់​នេះក៏​បាន​សម្រេច​ធ្វើ​អត្ត.ឃា.ត ដោយ​លោត​ចូល​ទៅ​ក្នុង​ទឹក​ត្រ​ពាំ​វ​បណ្តាល​ឲ្យ​ស្លា.ប់​តែ​ម្តង កើតឡើងកាលពី​វេលា​ថ្ងៃត្រង់ថ្ងៃ​ទី​១៤ ​ឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង នៅ​ស្រុក​ស្នួល ​។…

ខេត្ត​ក្រចេះ​៖ ​​ជម្លោះ​ជាមួយនឹង​គូ​ដណ្ដឹង​តាម​ទូរស័ព្ទ នារី​វ័យ​ជាង២០​ឆ្នាំ​ម្នាក់​នេះក៏​បាន​សម្រេច​ធ្វើ​អត្ត.ឃា.ត ដោយ​លោត​ចូល​ទៅ​ក្នុង​ទឹក​ត្រ​ពាំ​វ​បណ្តាល​ឲ្យ​ស្លា.ប់​តែ​ម្តង កើតឡើងកាលពី​វេលា​ថ្ងៃត្រង់ថ្ងៃ​ទី​១៤ ​ឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង នៅ​ស្រុក​ស្នួល ​។

លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា​៖ នារី​រង​គ្រោះ​មាន ឈ្មោះ ផៃ ស្រួយ ​អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ​ដោយ​លោតទឹក​សម្លា.ប់​ខ្លួន​ក្នុង​ត្រពាំង​មួយ​កន្លែង នៅ​បរិវេណ​របស់​ក្រុមហ៊ុនចំការកៅស៊ូ ឈ្មោះ​សុវណ្ណ​រាជ​សី ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​វេលា ម៉ោង​១១​នឹង​៣០​នាទី សន្តិសុខ​ក្រុមហ៊ុន​សុវណ្ណ​រាជ​សី បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គ្រញូង​សែន​ជ័យ​ថា មាន​យុវនារី​ម្នាក់​បាន​ធ្វើ​អត្ត.ឃាត.ដោយ​លោតទឹក​សម្លា.ប់​ខ្លួន​ត្រង់​ចំណុច​ទឹក​ត្រពាំង នៅ​ក្រុមហ៊ុន​រាជ​សី​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គ្រញូង​សែន​ជ័យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា យុវនារី​រូប​នេះ​ពិតជា​ស្លា.ប់​ដោយ​ឈ្លក់ទឹក​ប្រាកដ​មែន និង​នៅ​លើ​ដងខ្លួន​នៃ​សាកសព ពុំ​មាន​ស្លាកស្នាម​អ្វី គួរ​អោយ​កត់សម្គាល់​នោះ​ឡើយ ។

តាម​ការ​បំភ្លឺ​របស់​ឪពុក​សាកសព​នារី​រង​គ្រោះបានអោយ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​គាត់​បានឃើញ​កូន​របស់​គាត់ បាន​ឈ្លោះ​គ្នា​ជា​មួយ​គូរ​ដណ្តឹង​តាម​ទូ​រស​ព្ឌ័​មិនដឹង​មូលហេតុ​អី​នឹង​គ្នា​នោះ​ទ​ ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នេះ ​គាត់​ជា​ឪពុក​បាន​ប្រើ​កូនស្រី​គាត់​រូប​នេះ ឲ្យ​ទៅ​ទិញ​ម្ហូប​យក​មក​ហូប​បាយ មិនដឹង​ថា​ នាង​ជិះម៉ូតូ​ចូល​ទៅ​ក្នុង​កន្លែង​កើតហេតុ​នោះ​ទេ​។

បើ​តាម​ការ​បំភ្លឺ​របស់​សាក្សី​ដែល​បានឃើញនៅ​កន្លែង​កើតហេតុបាន​ឆ្លើយទៀតថា រូប​ខ្លួន​កំពុង​ដើរ​ជៀរ​ជ័រកៅស៊ូ​ក្នុង​ក្រុមហ៊ុន សុវណ្ណ​រាជ​សី ក៏​បានឃើញ​យុវនារី​រង​គ្រោះ ជិះ​ម៉ូតូ​មក​តែ​ម្នាក់ឯង រួច​អង្គុយ​ផឹកស្រា​បៀ​​អស់​ចំនួន​០២​កំប៉ុង រួច​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ត្រពាំង​នោះ​តែ​ម្ដង ដោយ​ខ្លួន​រវល់​ជៀរ​ជ័រកៅស៊ូ និង​នឹក​ស្មាន​តែ​នារី​នោះ​គេ​លោត​ចុះ​ងូតទឹក​ត្រពាំង​លេង​ធម្មតា​មិនដឹង​ថា​ គេ​ប្រុង​ធ្វើ​អត្ត.ឃាតនោះ​ទេ​។

លោក​លោក​អធិការ​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ពិនិត្យ​នៅ​លើ​សាកសព​រួច​មក សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ទៅ​អោយ​សាច់​ញាតិ​សាកសព យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ខ្មែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ នារី​រង​គ្រោះ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ដែល​ធ្វើ​ចំការ​ក្នុង​ទឹកដី ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី នៅ​ជាប់​នឹង​ព្រំប្រទល់​ជាមួយនឹង​ដី​ក្រុមហ៊ុន​វិនិយោគ​ចំការ​កៅស៊ូ​ខាងលើ​នេះ​។ ដោយ៖ ប៊ុ​ន លី​ន​ណា & ឃឹម ប៊ុនណាក់

Picture