រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់ ៣នាក់(ប្រុស) អ្នករបួសធ្ងន់ ១៤នាក់(ស្រី៣នាក់) របួសស្រាល ១៤នាក់(ស្រី៤នាក់) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើក បង្កឲ្យខូចខាតយានយន្តសរុប២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៨គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឲ្យមានគ្រោះថ្នាក់រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ៥លើក, មិនប្រកាន់ស្តាំ២លើក, ប្រជែងគ្រោះថ្នាក់២លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន២៧នាក់ (យប់១៣នាក់) ។
ចែករំលែកព័តមាននេះ