ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ុក សាលុយ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានទទួលមរណភាពដោយជម្ងឺគាំងបេះដូងកាលល្ងាចថ្ងៃទី២៩ តុលា ២០១៥ នៅមន្ទីរពេទ្យប្រទេសថៃ ។
ប្រភពព័ត៌មានដឹងឲ្យថា កាលពីព្រឹកថ្ងៃទី២៩ តុលា ២០១៥ លោក ប៉ុក សាលុយ បានចូលរួមពិធីប្រារព្ធខួប១១ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅសាលាខេត្តបន្ទាយមានជ័យ ។ ក្រោយពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែជម្ងឺបេះដូងរើឡើង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យប្រទេសថៃ លុះល្ងាចឡើងក៏បានទទួលដំណឹងថា លោកបានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូងនៅមន្ទីរពេទ្យប្រទេសថៃ ហើយសាច់ញាតិកំពុងទទួលយកសពមកធ្វើបុណ្យតាមប្រពៃណីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ