រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់ខ្លួនយកមកសួរនាំ បន្ទាប់ពីបុរសរូបនោះបានយកដាវកាប់អនុប្រធានភូមិម្នាក់តែមិនបណ្តាលឲ្យរងរបួសនោះទេ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ តុលា ២០១៥ នៅចំណុចមុខផ្ទះលេខ២២ ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិ្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ រឿន កាដូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះទី១ ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបបលក់ដូរ ស្នាក់នៅផ្ទះលេខ២២ ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឯជនរងគ្រោះទី២ ឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានភូមិ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ចាន់ ស៊ីណា កំពុងអង្គុយលេងនៅមុខផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះ រឿន កាដូ ដើរមកសួរជនរងគ្រោះថា កាលពីថ្ងៃមុនម៉េចបានវាយប្អូនរបស់គេ ពេលនោះក៏បានប៉ះពាក្យសម្តីគ្នា ហើយជនសង្ស័យបានយកជំពាមបាញ់គ្រាប់ឃ្លីបាញ់ចំក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យរងរបួសមួយកន្លែង ។ ជនរងគ្រោះក៏បានរាយកាណ៍ទៅប្រាប់អនុប្រធានភូមិឲ្យមកជួយអន្តរាគមន៍ ពេលនោះលោកអនុប្រធានភូមិបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១B១៧៩៥ មកដល់ ស្រាប់តែជនសង្ស័យបានដើរចូលទៅក្នុងផ្ទះទាញយកដាវសាំមូរ៉ៃមកកាប់លើគាត់ តែសំណាងល្អគាត់គេចផុត ក៏ត្រូវម៉ូតូបណ្តាលឲ្យដាច់ក្បាលខាងស្តាំ ។ ភ្លាមៗនោះ លោកអនុប្រធានភូមិបានរាយកាណ៍ប្រាប់ទៅសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ ឲ្យមកជួយអន្តរាគម៍ និងឃាត់ខ្លួនជនសង្ស័យ និងដាវសាំមូរ៉ៃ១ រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ផ្សារដើមថ្កូវ ។
ក្រោយពេលកើតហេតុជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ធាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា ៕






ចែករំលែកព័តមាននេះ